ក្រុមហ៊ុន​ Samsung​ នៅតែ​បន្ត​ប្រមូល​ Galaxy ​Note 7 ​ត្រឡប់ទៅវិញ​

យោង​តាម​ការចុះ​ផ្សាយ​ពត៌មាន​ដោយ​គេហទំព័រ​ The ​Business ​Insider ​កាលពី​ពេលថ្មី​ៗ​នេះបាន​ឱ្យដឹងថា​ ក្រុមហ៊ុន​បច្ចេក​វិទ្យាទំនើប ​Samsung ​នៅតែ​បន្ត​ប្រកាស​ប្រមូល​យក​ទូរស័ព្ទ​ម៉ូឌែល​ថ្មីរបស់​ខ្លួន​ដែល​ទើប​តែ​បញ្ចេញ​លក់​ដើម្បី​ដេញ​ជើង​ជាមួយ​នឹង​ទូរស័ព្ទ​ iPhone 7​ គឺម៉ាក​ Galaxy​ Note​ 7​ នោះ​ត្រឡប់​ទៅកាន់​ក្រុមហ៊ុនវិញ​ ដើម្បី​ធ្វើការ​ពិនិត្យ ​និង​កែ​សម្រួល​សារជាថ្មី ​និងស្វែង​រកឱ្យ​ច្បាស់​អំពី​មូលហេតុ​ពិតនៃ​ការផ្ទុះ​រ​បស់វា​ ដែល​កន្លង​មក​បាន​បណ្ដាល​ឱ្យមាន​មនុស្ស​ជាច្រើន​អ្នករង​រ​បួសធ្ងន់​​ និងស្រាល ​។​
ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃការ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផលិតផល​ទូរស័ព្ទ​ Galaxy ​Note 7 ​មកដល់​ពេលនេះ ​មាន​ករណី​ក្ដៅថ្ម ​និងផ្ទុះ​ថ្មទូរស័ព្ទ​ចំនួន​ ៩២ ករណី,​ ខូចទ្រង់​ទ្រាយ​សម្បក​ទូរស័ព្ទ​ចំនួន​ ៥៥​ករណី​, បូករួម​ទាំង​ករណី​ផ្ទុះ​រថយន្ត​ម៉ាក​ Jeep​ មួយគ្រឿង​, និងមាន​ជនរងគ្រោះ​ ២២នាក់ ​ត្រូវភ្លើង​ឆេះរលាក​ ដោយសារ​បន្ទុះ​ទូរស័ព្ទ​ ។​ មកដល់​ពេលនេះ ​ក្រុមហ៊ុន​ Samsung​ បាន​ប្រាប់​ឱ្យ​ដឹងថា​ តាំង​ពី​បើក​យុទ្ធនា​ការប្រមូល​ទូរស័ព្ទ​ Galaxy​ Note​ 7​ មកវិញ ​គឺមាន​ចំនួន​ជាង១៣ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​ដែលត្រូវ​បានប្រមូល​ ខណៈ​ជាង១លាន​គ្រឿង​ទៀត​មិនទាន់​បាន​ប្រមូល​ត្រឡប់​ទៅវិញ​ឡើយ​ ។​ ទោះជា​យ៉ាង​ណា​ក៏ដោយ ​តំណាង​ក្រុមហ៊ុន​ Samsung​ បាន​ប្រកាសថា​ ក្រោយ​ពីមាន​ការ​កែសម្រួល​ឡើងវិញ​ Galaxy​ Note​ 7 ​នឹងត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​សារជាថ្មី​នៅថ្ងៃ​ទី ២១ ​ខែសីហា​ខាងមុខ​នេះ​ ៕​

ក្រុមហ៊ុន​ Samsung​ នៅតែ​បន្ត​ប្រមូល​ Galaxy ​Note 7 ​ត្រឡប់ទៅវិញ​ក្រុមហ៊ុន​ Samsung​ នៅតែ​បន្ត​ប្រមូល​ Galaxy ​Note 7 ​ត្រឡប់ទៅវិញ​ ដោយ៖ឈូកស
ប្រភព៖ BI