គួរឲ្យសរសើេរ! អត្តពលិកបងប្អូន២នាក់នេះ បានធ្វើឲ្យទស្សនិកជនរំជួលចិត្គគ្រប់គ្នា (មានវីដេអូ)

មុិកសុិក៖ នេះគឺជារឿងគួរឲ្យកោតស្ញប់ស្ញែងមួយ ដែលកម្របានឃើញក្នុងវិស័យកីឡា។ ជាទូទៅគ្រប់អត្តពលិក ឬកីឡាករនីមួយៗតែងតែព្យាយាម និងបញ្ចេញនូវសមត្ថភាព ដើម្បីជ័យជំនះរបស់ខ្លួន ប៉ុន្តែក្រឡេកមកមើល បងប្អូន២នាក់នេះវិញ បានធ្វើឲ្យទស្សនិកជនរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីបងប្រុសរបស់គេ  គ្រាប្អូនប្រុសដែលអស់កម្លាំងក្នុងការប្រកួត រត់ជាមួយគ្នារហូតដល់ទីបញ្ចប់។

ទិដ្ឋភាពនេះបានកើតឡើងនៅក្នុងព្រឹត្តការណ៍កីឡារត់ប្រណាំង World Triathlon Series ដែលត្រូវបានរៀបចំឡើងនៅប្រទេសមិុកសុិក។   

ទាក់ទងនឹងការប្រកួតរត់ប្រណាំងនេះដែរ អត្តពលិក២រូប បានធ្វើឲ្យទស្សនិកជនរំជួលចិត្ត នៅពេលដែលការរត់ចម្ងាយ នៅសល់ប្រមាណ៧០០ម៉ែត្រចុងក្រោយ ស្រាប់តែអត្តពលិកម្នាក់ដែលមានឈ្មោះថា Johnny បានអស់កម្លាំង ប្រុងនឹងបោះបង់ការប្រកួតទៅហើយ ប៉ុន្តែក្រោយមក ក៏មានអត្តពលិកម្នាក់ទៀត ដែលមានឈ្មោះថា Alistair ដែលត្រូវបានគេស្គាល់ថាជាបងប្រុសរបស់ Johnny បានរត់មកពីក្រោយ ក៏សុខចិត្តជួយគ្រាប្អូនប្រុសរបស់ខ្លួន រត់រហូតដល់ទីជ័យជំនះ។

ចំនែកអ្វីដែលរឹតតែពិសេសទៀតនោះ Alistair ដែលជាបងប្រុសក៏បានឲ្យប្អូនប្រុសរបស់ខ្លួន បញ្ចប់ការរត់ប្រណាំងនៅក្នុងចំណាត់ថ្នាក់លេខ២ទៀតផង ស្របពេលដែលខ្លួនសុខចិត្តទទួលយកចំណាត់លេខ៣ ខណៈដែលចំណាត់ថ្នាក់លេខ១វិញបានទៅលើអត្តពលិកអាហ្រ្វិកខាងត្បូង ឈ្មោះថា Henri Schoeman៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះទង្វើដ៏ល្អ នៃទឹកចិត្តរបស់បងប្រុសរូបនេះ? 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត