បក្សសង្គ្រោះជាតិ​ថា មាន​ភាព​មិន​ប្រក្រតី​អំឡុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​

ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិនិយាយកាលពីម្សិលមិញថា ក្រុមអ្នកសង្កេតការណ៍គណបក្សសង្គ្រោះជាតិនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនានាបានឃើញទាហានមកពីតំបន់ផ្សេងចំនួន៦០០នាក់ទៅចុះឈ្មោះបោះឆ្នោតនៅក្នុងទីតាំងបច្ចុប្បន្នដែលទទួលបានការគាំទ្រខ្លាំងរបស់គណ បក្សប្រឆាំង  ហើយជនបរទេស៤០០នាក់ដែលភាគច្រើនជាជនជាតិវៀតណាមមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បើទោះជាពួកគេខ្វះលិខិតបញ្ជាក់ពីការចូលសញ្ជាតិក៏ដោយ។ ហើយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះនៃរយៈពេលចុះឈ្មោះបោះឆ្នោតដែលមានពេលបីខែនោះ ក្រុមអ្នកឃ្លាំមើលរាយការណ៍ថា ពាក់កណ្តាលនៃប្រជាពលរដ្ឋទូទាំងប្រទេសនៅតែមិនដឹងពីការដែលពួកគាត់ចាំបាច់ទៅចុះឈ្មោះដើម្បីចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយដដែល។ លោក សុខ គឹមសេង អនុប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តរបស់គណបក្សមានប្រសាសន៍ថា  នៅក្នុងខេត្តសៀមរាប ទាហាន៦០០នាក់ដែលបានប្រាប់ក្រុមអ្នកសង្កេតការណ៍ថា ពួកគេមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារនោះ ត្រូវបានចុះឈ្មោះនៅក្នុងស្រុក-ខណ្ឌដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិអំឡុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២។ លោក សុខ គឹមសេង បានមានប្រសាសន៍ថា “ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់ទាំងនោះ នឹងបាត់បង់ឱកាសរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួនផ្ទាល់ ប្រសិនបើអ្នកដែលមកពីតំបន់ផ្សេងមកចុះឈ្មោះ បើទោះជាពួកគេមិនរស់នៅទីនោះពិតប្រាកដក៏ដោយ”។លោកបានមានប្រសាសន៍បន្ថែមថា គេឃើញមានភាពមិនប្រក្រតីនៅក្នុងស្រុកវ៉ារិន្ទ ស្រុកបន្ទាយស្រី និង ស្រុកស្វាយលើ។ លោកស្រី វ៉ាក់ ណម ជំទប់ឃុំស្រែណូយក្នុងស្រុកវ៉ារិន្ទមកពីគណបក្សប្រជាជនកម្ពុជាបានទទួលស្គាល់ថា លោកស្រីបានចេញលិខិតឱ្យទាហានមួយចំនួនដែលប្រកាសថា ពួកគេបានរស់នៅក្នុងតំបន់នោះ ប៉ុន្តែ “វាជាការពិត ពីព្រោះពួកគេមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងឃុំស្រែណូយ”។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីមិនបានឆ្លងក្រុមការងារដែលបង្កើតឡើងដោយក្រុមមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរមូលដ្ឋាននៅក្នុងការចេញលិខិតទាំងនេះ ពីព្រោះ “មានប្រជាពលរដ្ឋច្រើនណាស់បារម្ភខ្លាចយើងមិនអាចបញ្ចប់ការងារទាន់ពេលវេលា”។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា  នៅក្នុងរាជធានីភ្នំពេញ និងក្នុងបណ្តាខេត្តជុំវិញ ក្រុមអ្នកឃ្លាំមើលរបស់គណបក្សសង្គ្រោះជាតិបានកត់ត្រាថាមានជនបរទេស៤០០នាក់ដែលភាគច្រើនជាជនជាតិវៀតណាមបានចុះឈ្មោះដោយជោគជ័យ បើទោះជាខ្វះព្រះរាជក្រឹត្យដែលផ្តល់សញ្ជាតិដល់ពួកគេក៏ដោយ។ បើទោះជាបញ្ហានេះមានទាក់ទិននឹងប្រវត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលរងផលប៉ះពាល់ដោយសារការរើសអើងជាតិសាសន៍ប្រឆាំងជនជាតិវៀតណាមក៏ដោយ ក៏លោក យឹម សុវណ្ណ បានអះអាងថា វាក៏ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីដែរ។ លោកបានមានប្រសាសន៍ថា “យើងមិនរើសអើងប្រឆាំងនរណាម្នាក់ទេ។ យើងមិននិយាយអំពីអ្នកដែលពួកគេបោះឆ្នោតឱ្យទេ ប៉ុន្តែយើងនិយាយអំពីការអនុវត្តច្បាប់”។ លោកបន្ថែមថា ៥០ភាគរយនៃប្រជាពលរដ្ឋទូទាំងប្រទេសនៅតែមិនដឹងពីតម្រូវការចាំបាច់ក្នុងការចុះឈ្មោះដដែល  ដោយពួកគាត់ភាគច្រើនគិតថា […]

The post បក្សសង្គ្រោះជាតិ​ថា មាន​ភាព​មិន​ប្រក្រតី​អំឡុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ appeared first on The Cambodia Daily.