បុរស​កសិករ​​​​​ម្នាក់​នៅ​ពោធិ៍សាត់​សារភាព​ថា​ រំលោភ​ក្មេងស្រី​​អាយុ​១០ឆ្នាំ​នៅ​ចំពោះមុខ​​​ប្អូន​ស្រី​​ជន​រងគ្រោះ​

នគរបាលបាននិយាយកាលពីម្សិលមិញថា កសិករម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តពោធិ៍សាត់កាលពីថ្ងៃអាទិត្យពីបទចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំម្នាក់នៅចំពោះមុខប្អូនស្រីអាយុ៨ឆ្នាំរបស់ជនរងគ្រោះ។ សមត្ថកិច្ចនិយាយថា ជនសង្ស័យ បូរ សាធឿន អាយុ២៩ឆ្នាំបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសនេះមែន ហើយនឹងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃនេះ។ ករណីចាប់រំលោភនេះបានកើតឡើងក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក នេះបើយោងតាមការឱ្យដឹងពីលោក ឯម រ៉ុន អធិការនគរបាលស្រុក។ លោកមានប្រសាសន៍ថា “ជនរងគ្រោះ និងប្អូនស្រីអាយុ៨ឆ្នាំរបស់នាងបានទៅឃ្វាលក្របីក្នុងព្រៃនៅមិនឆ្ងាយប៉ុន្មានពីភូមិ”។ យោងតាមកំណត់ហេតុរបស់នគរបាលបានឱ្យដឹងថា បូរ សាធឿន បានដើរចូលទៅជិតក្មេងស្រីទាំងពីរ ហើយសួរថា តើពួកគេឃើញមនុស្សពីរនាក់ដើរកាត់ទីនោះដែរទេ។ នៅពេលក្មេងស្រីអាយុ១០ឆ្នាំនិយាយថាមិនឃើញ កសិកររូបនេះបានចាប់សម្រាតសម្លៀកបំពាក់របស់នាង ហើយរំលោភនាងខណៈប្អូនស្រីអាយុ៨ឆ្នាំរត់មកផ្ទះដើម្បីឱ្យគេជួយ។ នៅពេល បូរ សាធឿន គេចខ្លួនបាត់ ជនរងគ្រោះបានដើរទៅផ្ទះវិញតែម្នាក់ឯង ហើយម្ដាយរបស់នាងក៏បានដាក់ពាក្យបណ្ដឹងទៅនគរបាលឃុំ។ លោក ឯម រ៉ុន មានប្រសាសន៍ថា ផ្អែកតាមការរៀបរាប់របស់ក្មេងស្រីអំពីភិនភាគជនសង្ស័យ នគរបាលចាប់បានជនសង្ស័យពីរនាក់ក្នុងរយៈពេល១ម៉ោង។ លោកថ្លែងថា “ដំបូងនាងច្រឡំ” ហើយបានកំណត់អត្តសញ្ញាណជនសង្ស័យខុស។ ប៉ុន្តែបន្ទាប់មក “ជនរងគ្រោះបានកំណត់អត្តសញ្ញាណជនសង្ស័យចាប់រំលោភប្រាប់ប៉ូលិសដែលបានចាប់ខ្លួនជននេះ”។ លោកលើកឡើងទៀតថា សំណាងហើយដែល បូរ សាធឿន មិនសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំ បន្ទាប់ពីចាប់រំលោភនាងរួច។ ប្រសិនបើជនសង្ស័យ និងគ្រួសាររបស់ក្មេងស្រីរងគ្រោះជាមនុស្សស្គាល់គ្នា ម៉្លេះជនសង្ស័យសម្លាប់ជនរងគ្រោះបាត់ទៅហើយ។ ”ជនរងគ្រោះអាចនឹងស្លាប់ ប្រសិនបើពួកគេជាអ្នកជិតខាងដើម្បីបំបាត់ភ័ស្តុតាង”។ លោក តុន សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់មានប្រសាសន៍ថា បូរ សាធឿន នឹងត្រូវបានសាកសួរនៅតុលាការនៅថ្ងៃនេះ។ កាលពីយប់មិញ ជននេះត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត។ លោក អេង ឈុនហាន មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តនេះលើកឡើងថា លោកគ្រោងនឹងចុះទៅជួបគ្រួសាររបស់ក្មេងស្រីរងគ្រោះនៅថ្ងៃពុធ ដើម្បីរៀបចំជំនួយផ្លូវច្បាប់ និងវេជ្ជសាស្ត្រ។ លោកថ្លែងថា “ខ្ញុំនឹងទៅសួរសុខទុក្ខគ្រួសាររបស់ជនរងគ្រោះ ដើម្បីពិនិត្យមើលថា តើជនរងគ្រោះរងការរំលោភបំពានធ្ងន់ធ្ងរបែបណាផ្នែករាងកាយ […]

The post បុរស​កសិករ​​​​​ម្នាក់​នៅ​ពោធិ៍សាត់​សារភាព​ថា​ រំលោភ​ក្មេងស្រី​​អាយុ​១០ឆ្នាំ​នៅ​ចំពោះមុខ​​​ប្អូន​ស្រី​​ជន​រងគ្រោះ​ appeared first on The Cambodia Daily.