សេដ្ឋីចិនទិញ iPhone 7 ម្តង ៨ គ្រឿង ឱ្យសុនខប្រើលេង!

6 Videos


បច្ចេកវិទ្យាកាន់តែទំនើបឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផ្គាប់តម្រូវការរបស់មនុស្សឱ្យបានទាន់ចិត្ត និងទាន់សម័យ ឱ្យស្របទៅតាមសម័យកាលដែលកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័សមួយនេះ។

សេដ្ឋីចិនទិញ iPhone 7 ម្តង ៨ គ្រឿង ឱ្យសុនខប្រើលេង!

ជាក់ស្ដែងណាស់ ថ្មីៗនេះ ក្រុមហ៊ុន Apple កំពុងតែបង្ហាញនូវផលិតថ្មី iPhone 7 ដែលជាទីប្រាថ្នារបស់មនុស្សគ្រប់រូប ប៉ុន្ដែបែរជានៅប្រទេសចិន មានកូនមហាសេដ្ឋីមួយរូប បានទិញទូរស័ព្ទ iPhone 7 ដែលជាស៊េរីទំនើបចុងក្រោយបំផុតនេះដល់ទៅ ៨គ្រឿង ជាកាដូឱ្យឆ្កែសំណព្វចិត្តរបស់គេទៅវិញ។

Posted by Popular TV on Friday, September 16, 2016

 

សេដ្ឋីចិនទិញ iPhone 7 ម្តង ៨ គ្រឿង ឱ្យសុនខប្រើលេង!

ទូរស័ព្ទ iPhone 7 ដែលមានតម្លៃខ្ទង់ពាន់ដុល្លារក្នុងមួយគ្រឿង បានធ្លាក់ទៅលើឆ្កែមួយក្បាលដែលមានឈ្មោះថា Coco ជាសត្វឆ្កែដ៏មានសំណាងបំផុតនៅក្នុងលោក ដោយការស្រឡាញ់ពីម្ចាស់។

សេដ្ឋីចិនទិញ iPhone 7 ម្តង ៨ គ្រឿង ឱ្យសុនខប្រើលេង!

គួរបញ្ជាក់ថា កូនមហាសេដ្ឋីដែលជះលុយទាំងដុំៗ ដើម្បីទិញកាដូឱ្យឆ្កែសំណព្វរបស់ខ្លួននេះ មានឈ្មោះ Wang Sicong មានអាយុ២៨ឆ្នាំ ដែលលោកជាកូនប្រុសរបស់មហាសេដ្ឋីចិន ទ្រព្យវាល់លានដុល្លារម្នាក់ឈ្មោះ Wang Jianlin៕ BeBe

សេដ្ឋីចិនទិញ iPhone 7 ម្តង ៨ គ្រឿង ឱ្យសុនខប្រើលេង!