ខណៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​និង​កំពុង​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​ជប៉ុន សាន់​រ៉ា​យស៍ the Sunrise Japan Hospital​។

មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍ ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា​នេះ ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា ។

មន្ទីរពេទ្យ​ជប៉ុន Sunrise ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក​វេជ្ជ​ប​ណ្ទិ​ត Kitahara ដែល​បាន​មើលឃើញ​នូវ​តម្រូវការ​ចាំបាច់​នៃ​សេវា​សុខភាព​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មន្ទីរពេទ្យ​នេះ​បាន​ចាប់​សាងសង់​កាលពី​ចុងឆ្នាំ​២០១៤ អស់​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ​អា​មេ​រិ​ក​។ មន្ទីរពេទ្យ​នេះ​ក៏​មាន​គម្រោង​ពង្រីក​បន្ថែមចំនួន ២០​លាន​ដុល្លារ​ទៀត​នៅ​ឆ្នាំ ២០១៩ ។

មន្ទីរពេទ្យ​នេះ​មាន​សេវា​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​៖ ១)​សេវា​ផ្នែក​សង្គ្រោះ​បន្ទាន់ ២)​ផ្នែក​ជំងឺ​ដាច់​ស​សៃ​រ​ឈាម​ខួរក្បាល និង​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ ៣)​ផ្នែក​ជំងឺ​ទូទៅ និង ៤)​ផ្នែក​ពិនិត្យ​សុខភាព​ទូទៅ​៕