ពលរដ្ឋថា ៖ ​មេត្តា​ជួយបង្ក្រាប​បន​​ល្បែង​​តា​ក្រិ​ម​ផង

ខេត្តបាត់ដំបង ៖ ប្រជា​ពលរ​ដ្ឋ​ក្នុង​ស្រុក​សំពៅ​លូន​បាន​រាយ​ការ​ណ៍​​ថា​ បន​ល្បែង​ដុះ​ស្លែ​មួយ​កន្លែង​​កំពុង​ដំណើ​រ​ការ​យ៉ាង​រលូន និង​​គ​ក្រឹក​គគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​ ស្ថិត​នៅ​ខាងកើត​ផ្សារ​តា​ឡ​ន​ ​ក្នុងភូមិ​តនរ​ពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​​គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​ ។

សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា បន​ល្បែងស៊ីសង​នោះ​ ជា​កម្ម​សិទ្ធិ​របស់​បុរស​ម្នាក់​​ឈ្មោះ​ក្រិ​ម ហៅ​តា​​ក្រិ​ម ដែល​បើក​ដំណើ​ការ​ដុះ​ស្លែ គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​ទេ​ ។ ​បន​ល្បែង​របស់​តា​ក្រិ​មនេះ បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​បច្ចុប្បន្ន​ កំពុង​ពង្រីក​ទីតាំង​កាន់តែ​ធំ ព្រោះ​ជា​រដូវ​កសិករ​ប្រមូល​ផល​លក់​កសិក​ផល​បាន​លុយ​ច្រើន​ ។

បើ​តាម​ប្រភព​ថា តា​ក្រិ​ម​បើក​ដំណើរការ​បន​ល្បែងស៊ីសង​ខុសច្បាប់​ដ៏រ​លូន​ទៅ​បាន ក៏ដោយ​សារ​តែ​គាត់​បាន​រៀបចំ​សំណែនសែន​ជូន​​លោក​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ​នៅ​ក្នុងស្រុក​សំពៅ​លូនរាល់​ខែ​។ ដូច្នេះ​ហើយ​ ទើប​បន​ល្បែង​តា​ក្រិ​ម​ ​អាច​បើក​ដំណើរការ​យ៉ាង​គគ្រឹក​គគ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​បែប​នេះ​ ។

​ប្រជា​ពលរ​ដ្ឋ​សំណូមពរ​ដល់​លោកស្នងការ​ខេត្ត​ មេត្តា​ជួយ​ពិនិត្យឬបញ្ជូន​កម្លាំង​ចុះ​បង្ក្រាប​បន​​ល្បែង​​តា​ក្រិ​ម​ផង បើ​ពឹងផ្អែក​សមត្ថ​កិច្ច​មូល​ដ្ឋាន​ ប្រហែល​មិន​អាច​បង្ក្រាប​បាន​ទេ ព្រោះ​ត្រូវ​ថ្នាំ​សណ្ដំ​តា​ក្រិ​ម​អស់ហើយ ។