អ្នកចាំទី​អាល្លឺម៉ង់ម្នាក់​ ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន បន្ទាប់​ពី​​ក្រុម​ចាញ់​គេ​ ៤៣-០

Marco Kwiotek ​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​ ​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​អំឡុង​ពេល​ហ្វឹកហាត់​ បន្ទាប់​ពី​​​ក្រុម​របស់​គេ​ SV Vonderort ​​ដែល​លេង​នៅ​លីគ​​កម្រិត​ទាប​​ប្រទេស​អាល្លឺម៉ង់​ បាន​ចាញ់​​ក្រុម​ PSV Oberhausen ​ក្នុង​ផ្ទះ​ខ្លួន​​ឯង​ច្រើន​គ្រាប់​បំផុត​រហូត​ដល់​ ៤៣-០ កាល​ពី​៥​ថ្ងៃ​មុន។

 

អ្នកចាំទី​អាល្លឺម៉ង់ម្នាក់​ ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន បន្ទាប់​ពី​​ក្រុម​ចាញ់​គេ​ ៤៣-០

រូបតំណាង

 

​មន្ត្រី​ប៉ូលិស​នៅ​តំបន់​ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់​ម្នាក់​​ ​បាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់​ខ្លួន​អ្នកចាំទី​វ័យ​២៥​ឆ្នាំ​រូប​នេះ​ គឺ​​ដើម្បី​ឲ្យ​រូប​គេ​​បក​ស្រាយ​បំភ្លឺ​ទាក់​ទង​នឹង​ការ​ប្រកួត​ ដែល​ចាញ់​ជាប់​កំណត់ត្រា​ច្រើន​គ្រាប់​បំផុត​​នេះ។

 

Yvonne Liesenfeld ​គ្រូ​បង្វឹក​ក្រុម​ Vonderort ​បាន​​និយាយ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា ប៉ូលិស​ឃាត់​ខ្លួន​គាត់​ដើម្បី​អ្វី​ទេ។ ដំបូង​ឡើយ​ គាត់​របូត​គ្រាប់​បាល់​៤៣​គ្រាប់ ហើយ​បន្ទាប់​មក​​ប៉ូលិស​ក៏​ឃាត់​ខ្លួន​គាត់”។ រីឯ​លោក​ Christian Schröer ​នាយក​ប្រតិបត្តិ​ក្លឹប Vonderort ​បាន​និយាយ​ថា៖ “ប៉ូលិស​ មិន​​ទាន់​ប្រាប់​យើង​ថា មាន​អ្វី​កើត​ឡើង​ទេ ហើយ​យើង​​ក៏​​​ហៅ​ទូរសព្ទ​ទៅ​ Kwiotek អត់​ចូល​ដែរ។ ​សង្ឃឹម​ថា​ គាត់​នឹង​អាច​ចូល​លេង​បាន​នៅ​ប្រកួត​បន្ទាប់”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun