Makelele៖ “Kante ​ជា​ខ្សែ​បម្រើ​ការពារ​ល្អ​បំផុត​លើ​លោក”

Claude Makelele ​អតីត​ខ្សែ​បម្រើ​ការពារ​ឆ្នើម​ជម្រើស​ជាតិ​បារាំង​ ជឿ​ថា​ N’Golo Kante ​កីឡាករ​ថ្មី​ក្រុម​តោ​ខៀវ​ Chelsea ​គឺ​ជា​ខ្សែ​​បម្រើ​ការពារ​ល្អ​បំផុត​​នៅ​លើ​ពិភពលោក។

 

Makelele៖ “Kante ​ជា​ខ្សែ​បម្រើ​ការពារ​ល្អ​បំផុត​លើ​លោក”

N’Golo Kante ​កីឡាករ​ថ្មី​ក្រុម​តោ​ខៀវ​ Chelsea

 

អតីត​ខ្សែ​បម្រើ​ក្រុម​ Real Madrid និង Chelsea វ័យ​៤៣​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​​សារព័ត៌មាន​ UEFA សួរ​ថា តើ​លោក​គិត​ថា ​ខ្សែ​បម្រើ​ការពារ​រូប​ណា​ដែល​លេង​បាន​ល្អ​ជាង​គេ​បំផុត​ ក្នុង​តំណែង​ដូច​លោក? Makelele បាន​ឆ្លើយ​តប​ថា៖ “វា​ជា​តំណែង​ដែល​ពិបាក​លេង។ អ្នក​ត្រូវ​តែ​ជា​អ្នក​ដឹក​នាំ។ ​អ្នក​ត្រូវ​តែ​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​តំបន់​កណ្ដាល។ ខ្ញុំ​ចូល​ចិត្ត​ N’Golo Kante។ គាត់​នៅ​មាន​ពេល​ច្រើន​ស្វែង​យល់​បន្ថែម​ពី​បាល់ទាត់។ គាត់​ជា​កីឡាករ​វ័យ​ក្មេង​ដែល​ខ្ញុំ​ពេញ​ចិត្ត​ ហើយ​សង្ឃឹម​ថា ​គាត់​នឹង​ខ្លាំង​ជាង​ខ្ញុំ”។

 

Makelele៖ “Kante ​ជា​ខ្សែ​បម្រើ​ការពារ​ល្អ​បំផុត​លើ​លោក”

 

កីឡាករ​ជម្រើស​ជាតិ​បារាំង​វ័យ​២៥​ឆ្នាំ Kante ​​គឺជា​ Key Player ម្នាក់​ ដែល​ជួយ​ឲ្យ​ក្រុម​​​ Leicester City ​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រដូវ​កាល​មុន មុន​ពេល​រូប​គេ​ចាក​ចេញ​ពី​ក្រុម​កញ្ជ្រោង​ខៀវ​ ទៅ​តោ​ខៀវ​ Chelsea ​នៅ​រដូវ​កាល​ថ្មី​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal