នាយករដ្ឋមន្ត្រី​បញ្ជាក់​ជាថ្មី​ថា អ៊ុំ​ទូក​ឆ្នាំនេះ​ និពន្ធដោយ : ថ្មីៗ       September-20-2016, 9:59 am         616

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132នាយករដ្ឋមន្ត្រី​បញ្ជាក់​ជាថ្មី​ថា អ៊ុំ​ទូក​ឆ្នាំនេះ​​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ បើទោះបីជា​កម្ពស់​ទឹកទន្លេ​ទាប សល់​តែ ២​ម៉ែត្រ​ក្តី​។​

​សម្តេច ហ៊ុន សែន ពុំបាន​លើក​មូល​ហេតុដែល​នាំ​ឲ្យ​ផ្អាក​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដោយសារតែ ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក​ដូច​ឆ្នាំ​កន្លងទៅ​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល បាន​ឆ្លៀត​យក ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅថ្ងៃនេះ បញ្ជាក់​ប្រាក់​ប្រជាជន ជាថ្មី​ថា រដ្ឋាភិបាល​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ជាដាច់ខាត ក្នុង​ឆ្នាំ ២០១៦​នេះ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក​និង​សំពះ​ព្រះ​ខែ នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​១៥ វិច្ឆិកា ខាងមុខ​។​

​កាលពី​ឆ្នាំ​កន្លងទៅ រដ្ឋាភិបាល​បានសម្រេច​ផ្អាក​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ក្រោម​ហេតុផល​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត ដែល​ទាមទារ​ប្រមូលផ្ដុំ​កម្លាំង​សរុប មធ្យោបាយ​សរុប ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ស្រូវប្រាំង​ជូន​ប្រជាកសិករ នៅតាម​ខេត្ត​៕