ក្រុម​រដ្ឋ​ឥស្លាម​ទាមទារ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​កម្រ​មួយ​លើ​ទាហាន​បា​គី​ស្ថាន​ និពន្ធដោយ : VOA       September-20-2016, 9:39 am         159

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុម​រដ្ឋ​ឥស្លាម​ទាមទារ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដ៏​កម្រ​មួយ​លើ​ទាហាន​បា​គី​ស្ថាន​​ប៉ូលិស​បា​គី​ស្ថាន​និង​អ្នកស្រុក​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែង​មានការ​បាញ់ប្រហារ​មួយ​នៅ​ជាយក្រុង Peshawar កាលពី​ថ្ងៃអាទិត្យ នៅពេល​បុរស់​ជិះ​ម៉ូតូ​ពីរ​នាក់​បានសម្លាប់​ទាហាន​បា​គី​ស្ថាន​បីនាក់​។​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម បាន​អះអាង​ទាមទារ​ការទទួលខុសត្រូវ​ដល់​ការសម្លាប់​បុគ្គលិក​យោធា​បា​គី​ស្ថាន បីនាក់​នៅក្នុង​ក្រុង Peshawar នា​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​នេះ​។​

​អាជ្ញាធរខេត្ត​បាន​និយាយថា ពួក​ទាហាន​ដែល​បាន​ត្រូវ​សម្លាប់​ទាំងនេះ​បានធ្វើ​ដំណើរ​លើផ្លូវ​ចង្អៀត​មួយ​នៅក្នុង​តំបន់ khazana កាលពី​ថ្ងៃអាទិត្យ នៅពេលដែល​ពួក​អ្នកជិះ​ម៉ូតូ​ប្រដាប់​ដោយ​អាវុធ​បាន​ស្ទាក់​វាយប្រហារ​ឡាន​របស់​ពួកគេ​។​

​អាជ្ញាធរ​បាន​បើក​ការស៊ើបអង្កេត​ហើយ ហើយ​ជនជាប់សង្ស័យ​មួយចំនួន​បាន​ជាប់​ឃុំឃាំង​នៅក្នុង​ការទាក់ទិន​ជាមួយ​ការវាយប្រហារ​ដ៏​ប្រល័យ​នេះ​។​

​គេហទំព័រ​មួយ​មានការ​ទាក់ទិន​ជាមួយ​ពួក​រដ្ឋ​ឥស្លាម បាន​អះអាង​ទាមទារ​ការទទួលខុសត្រូវ​ដល់​ការវាយប្រហារ​ទីមួយ​លើ​កង​យោធា​បា​គី​ស្ថាន​ដ៏​មានអំណាច​ខ្លាំង ដោយ​ក្រុម​នេះ​ដែលមាន​មូលដ្ឋាន​ក្នុង​ភូមិភាគ​មជ្ឈិមបូព៌ា​។​

​ពួក​រដ្ឋ​ឥស្លាម ដែល​ត្រួតត្រា​តំបន់​នានា​នៅក្នុង​ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​បាន​អះអាង​ទាមទារ​ការទទួលខុសត្រូវ​ដល់​ការវាយប្រហារ​ឯទៀតៗ​មួយចំនួន​នៅក្នុង​ប្រទេស​បា​គី​ស្ថាន ចាប់តាំងពី​ពួកគេ​បាន​បើក​ធ្វើ​សកម្មភាព​ជ្រុលនិយម​នៅក្នុង​តំបន់​នោះ​កាលពីដើម​ឆ្នាំទៅ​មិញ​មក​។​

​ការវាយប្រហារ​កាលពី​ថ្ងៃអាទិត្យ បាន​កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រុម​យោធា​បា​គី​ស្ថាន បាន​និយាយថា​ពួកគេ​បាន​រារាំង​ការ​រាលដាល​ពួក​រដ្ឋ​ឥស្លាម​មិន​ឲ្យ​ចូលទៅក្នុង​បា​គី​ស្ថាន និង​បាន​ចាប់ខ្លួន​ពួក​អ្នកធ្វើ​ប្រតិបត្តិការ​របស់​ពួក​រដ្ឋ​ឥស្លាម​ជាង​៣០០​នាក់ ដោយមាន​រួមបញ្ចូល​ទាំង​ពួក​ស៊ី​រី និង​ពួក​អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ​៕