អតីតមិត្តស្រីរបស់កីឡាករ Balotelli ថា រ៉ូណាល់ដូ ជាអ្នកបំផ្លាញព្រហ្មចារីនាង

យោងតាមប្រភពបណ្តាញព័ត៌មានអេស្ប៉ាញ Pink ball បានឲ្យដឹងថា អតីតភរិយារបស់កីឡាករចិត្តភ្លើង សញ្ជាតិអ៊ីតាលី លោក Mario Balotelli បច្ចុប្បន្នកំពុងតែលេងឲ្យក្លឹប Nice របស់ Ligue 1 បារាំង គឺនាង Raffaella Fico ពេលផ្តល់បទសម្ភាសន៍មួយបានទម្លាយរឿងផ្ទាល់ខ្លួនថា នាងធ្លាប់ត្រូវបានកំពូលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បំផ្លាញព្រហ្មចារី នៅប្រទេសអ៊ីតាលី ដោយកាលណោះលោក រ៉ូណាល់ដូបានផ្តល់ប្រាក់ ១ ម៉ឺនអឺរ៉ូដល់នាងទៀតផង ។ ដូច្នេះនាងសប្បាយចិត្តណាស់ ។

raffaella

ឆ្នាំ ២០១២ នាង Raffaella មានកូនស្រីមួយជាមួយលោក Balotelli ដោយកាលណោះនាងបានក្លាយ ជាអតីតមិត្តស្រីរបស់ Balotelli រួចជាស្រេច ។ កីឡាករចិត្តភ្លើងរូបនេះមិនព្រមទទួលខុសត្រូវឡើយ ដោយនិយាយថា កូនស្រីមួយនេះមិនមែនជាកូនបង្កើតរបស់ខ្លួនឡើយ ប៉ុន្តែក្រោយមកដោយមានភស្តុតាងគ្រប់គ្រាន់ទើប ទទួលស្គាល់ថា ជាកូនស្រីបង្កើតរបស់ខ្លួន និង សុខចិត្តចំណាយប្រាក់សម្រាប់ចិញ្ចឹមកូន ។

raffaella4

តាមពិតមុននេះនាង Raffaella គឺជាមិត្តស្រីរបស់លោក រ៉ូណាល់ដូ ។ ឆ្នាំ ២០០៩ បណ្តាញផ្សព្វផ្សាយបរទេសធ្លាប់ទម្លាយឲ្យដឹងថា ពួកគេទាំង ២ នាក់ធ្លាប់ជួបគ្នានៅក្នុងកម្មវិធីប្រគំតន្ត្រីមួយរបស់លោក Elton John ហើយពន្លកស្នេហ៍ក៏ចាប់ផ្តើមឆាបឆេះឡើង ដែលកាលណោះនាង Raffaella ទើបតែមានអាយុ ២១ ឆ្នាំប៉ុណ្ណោះ ។ ទោះជាយ៉ាងណារឿងទាំងអស់នេះ គឺជារឿងអតីតកាលតែប៉ុណ្ណោះ ព្រោះសព្វថ្ងៃនេះ នាងបាន រៀបការជាថ្មីម្តងទៀតជាមួយនឹងលោក Alessandro Moggi ដែលត្រូវជាកូនប្រុសរបស់អតីតអ្នកចាត់ការ ទូទៅក្លឹប Juventus ៕

raffaella2

raffaella3

raffaella5

ប្រភពពី Baykdang

The post អតីតមិត្តស្រីរបស់កីឡាករ Balotelli ថា រ៉ូណាល់ដូ ជាអ្នកបំផ្លាញព្រហ្មចារីនាង appeared first on CamboSport.