គ្រូបង្វឹកក្លឹប Man Utd គ្រោងលក់កីឡាករ Rooney នារដូវក្តៅឆ្នាំក្រោយ

តាមប្រភពកាសែត The Sun របស់អង់គ្លេសបានឲ្យដឹងថា គ្រូបង្វឹកក្លឹប Man Utd លោក Jose Mourunho គ្រោងនឹងធ្វើការកែទម្រង់ទ្រង់ទ្រាយធំមួយនៃសមាជិកក្រុមកីឡាករនៅក្នុងក្លឹបនារដូវក្តៅឆ្នាំ ២០១៧ នេះ ។ កីឡាករដែលរងការប៉ះពាល់ខ្លាំងជាងគេ គឺកីឡាករប្រធានក្រុម Man Utd លោក Wayne Rooney ។

rooney

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដើម្បីលក់កីឡាករ Rooney ចេញបានស្រួលនោះ គឺលោក Mou Rinho សុខចិត្តដាក់តម្លៃផ្ទេរទាបបំផុត ។ ម្យ៉ាងទៀត គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះនឹងទិញកីឡាករខ្សែ ប្រយុទ្ធរបស់ក្លឹប Real Madride គឺកីឡាករសញ្ជាតិវែល Gareth Bale មកជំនួស Rooney វិញ ។ បច្ចុប្បន្ន Rooney នៅជាប់កុងត្រាជាមួយ Man Utd រយៈពេល ៣ ឆ្នាំទៀត ដោយមានប្រាក់បៀវត្សរ៍ប្រចាំសប្តាហ៍រហូតដល់ទៅ ៣០ ម៉ឺនផោន ។ កាលពីឆ្នាំ ២០០៤ ក្លឹប Man Utd បានចំណាយទឹកប្រាក់ ២៥ លាន ផោនដើម្បី ទិញកីឡាករ Rooney ពីក្លឹប Everton រហូតមកទល់សព្វថ្ងៃនេះ Rooney លេងឲ្យ Man Utd បាន ១២ ឆ្នាំហើយព្រមទាំងជួយឲ្យក្លឹបដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ Premier League ចំនួន ៥ រដូវកាល ហើយខ្លួនគេផ្ទាល់ក៏មានបំណងចង់ចូលនិវត្តិនៅក្លឹប Man Utd ផងដែរ ។

rooney1

កាសែត The Sun បានឱ្យដឹងទៀតថា ប្រសិនបើកីឡាករ Rooney ត្រូវលក់ចេញមែននោះហើយដើម្បី រក្សានូវតួនាទី និង ធានាថា រូបគេនៅជាកីឡាករជម្រើសជាតិអង់គ្លេស ដដែលនោះ ក៏នឹងសុខចិត្តចាកចេញពី Man Utd ដើម្បីមានឱកាសស្វែងរកក្លឹបបាល់ទាត់ផ្សេង ។ តែបើតាមសម្តីរបស់មន្ត្រីក្លឹប Man Utd ម្នាក់បានឲ្យ ដឹងថា លើកលែងតែក្នុងរដូវប្រកួតថ្មីនេះ Rooney អាចរកគ្រាប់បាល់បានចាប់ពី ៣០ គ្រាប់ឡើងទៅ ទើបធានា ថា មិនលក់ចេញ ។

rooney2

ចំពោះ ទីផ្សាររបស់ Rooney គឺមិនខ្វះទេ ដោយគ្រាន់តែបែកធ្លាយថា ត្រូវលក់ចេញនោះក៏មានក្លឹបបាល់ ទាត់ធំៗរបស់ប្រទេសចិន ដីគោក និង អាមេរិ ហ៊ានផ្តល់ប្រាក់បៀរវត្សខ្ពស់ឲ្យតែកីឡាករប្រធាន ក្រុមរូបនេះមក ចូលលេងឲ្យក្លឹបរបស់ពួកគេ ។ ម្យ៉ាងទៀតម្ចាស់ក្លឹបចាស់របស់ Everton ក៏មានបំណងចង់បាន Rooney ត្រឡប់ចូលមកលេងវិញផងដែរ ។ ក្រៅពីនោះដើម្បីឲ្យដំណើរការនៃការលក់ Rooney ចេញបានស្រួលលោក Mou Rinho មិនដាក់តម្លៃផ្ទេរខ្ពស់ពេកដែលជាឧបស័គ្គនោះឡើយ ៕

ប្រភពពី Baykdang

The post គ្រូបង្វឹកក្លឹប Man Utd គ្រោងលក់កីឡាករ Rooney នារដូវក្តៅឆ្នាំក្រោយ appeared first on CamboSport.