ឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀង

6 Videos


ឈិត សុវណ្ណបញ្ញា បានចូលរួមពិធីសប្បុរសធម៌ដើម្បីរកប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ជាផងដែរ ទោះបីជាភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្តី នាងនៅតែព្យាយាមឡើងច្រៀងរួមជាមួយលោក ម៉ា សុបញ្ញា រហូតដល់ចប់កម្មវិធី ទោះបីជាមានអារម្មណ៍ថា ត្រជាក់ រងារយ៉ាងណាក្តី ឈិត សុវណ្ណបញ្ញា នៅតែបង្ហាញនូវអារម្មណ៍រីករាយ រួសរាយទាក់ទងទៅអ្នកគាំទ្ររបស់ខ្លួន ។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងខ្លាចបំផុតនោះ គឺក្រោយពីត្រូវភ្លៀង ធ្វើឲ្យនាង ខូចម៉ូដសក់ និង មានមុខមាត់មិនស្អាត (សើច…) ។

ឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀង

ឈិត សុវណ្ណបញ្ញា បានបង្ហើរសំនៀងជាច្រើនបទរួមជាមួយបុរសសង្ហារវ័យក្មេង ម៉ា សុបញ្ញា ដែលអ្នកទាំងពីរទើបតែចេញបទចម្រៀងថ្មីរួមគ្នា ។ ឈិត សុវណ្ណបញ្ញា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ទោះបីជាឈរច្រៀងនៅក្រោមដំណក់ទឹកភ្លៀងក្តី តែនាងបានបង្ហាញពីអារម្មណ៍ពិតទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា នាងពិតជារំភើបចិត្តដែលឃើញអ្នកគាំទ្ររបស់ខ្លួនចូលរួមច្រើនបែបនេះ ។

ឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀង

នៅខាងក្រោយឆាកវិញ ឈិត សុវណ្ណបញ្ញា មានអារម្មណ៍ត្រជាក់រងារខ្លាំងណាស់ព្រោះត្រូវភ្លៀងទទឹកជោគ សូម្បីតែពេលអ្នកគាំទ្រជាច្រើនបានស្កាត់ជួបសុំថតរូបនាងតាមផ្លូវ នាងនៅតែបង្ហាញនូវទឹកមុខញញឹមនិងភាពរួសរាយ ទាក់ទងទៅកាន់អ្នកគាំទ្រ ទាំងខ្លួនសើមជោគនិងរងារ ។

ឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀង

ក្រៅពីចេញបទចម្រៀងថ្មីជាច្រើន ឈិត សុវណ្ណបញ្ញា នឹងលេចមុខនៅក្នុងរឿង «ទេសចរណ៍ឋានរក » ផងដែរ នាងថែមទាំងបាននិយាយថា សូមទស្សនិកជនស្នេហាវិស័យភាពយន្តទាំងអស់គ្នា ចូលរួមទស្សនារឿង «ទេសចរណ៍ឋានរក » ទាំងអស់គ្នា ដោយនាងសង្ឃឹមថា រឿងនេះនឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ៕ អាលីណា

ឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀងឈិត សុវណ្ណបញ្ញា ខំប្រឹងច្រៀងទាំងកណ្តាលភ្លៀង