អស់​ពី Zac Efron, Taylor Swift ល្បី​ថា​ងាក​មក​ចាប់​អារម្មណ៍ Lee Minho វិញ​ម្ដង

បើ​ទោះ​បី​ជា​គេ​មិន​ទាន់​ដឹង​ថា​ព័ត៌មាន​នេះ​អាច​ជឿ​ទុក​ចិត្ត​ដល់​កម្រិត​ណា តែ​វា​ត្រូវ​បាន​អ្នក​គាំទ្រ​ចែក​រំលែក​យ៉ាង​ភ្ល្លូកទឹកភ្លូកដី។

 

អស់​ពី Zac Efron, Taylor Swift ល្បី​ថា​ងាក​មក​ចាប់​អារម្មណ៍ Lee Minho វិញ​ម្ដង

 

បន្ទាប់​ពី​បែក​គ្នា​ជាមួយ​តារា​សម្ដែង Tom Hiddleston កាល​ពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា តារា​ចម្រៀង​លំដាប់​ពិភពលោក Taylor Swift ត្រូវ​បាន​គេ​ចុះផ្សាយ​ថា កំពុង​ដាក់​ភ្នែក​លើ​ប្រុស​ស្អាត Zac Efron។ យ៉ាងណាក៏ដោយ បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​បទ “Blank Space” បាន​ប្ដូរ​គោល​ដៅ​របស់​ខ្លួន​ហើយ។ តារា​ប្រុស​ដែល Taylor កំពុង​មាន​ចិត្ត​លើ​នោះ​គឺ តារា​សម្ដែង​ប្រុស​កូរ៉េ Lee Minho។ សារ​ព័ត៌មាន​មួយ​ចំនួន​ព្រម​ទាំង​បាន​ទម្លាយ​ថា​អ្នក​ទាំង​២​ជា​គូ​ស្នេហ៍​ជាមួយ​គ្នា​ទៀត​ផង។

 

អស់​ពី Zac Efron, Taylor Swift ល្បី​ថា​ងាក​មក​ចាប់​អារម្មណ៍ Lee Minho វិញ​ម្ដង

 

អស់​ពី Zac Efron, Taylor Swift ល្បី​ថា​ងាក​មក​ចាប់​អារម្មណ៍ Lee Minho វិញ​ម្ដង

 

ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ​កើត​មាន​ក្រោយ​បណ្ដាញ​ព័ត៌មាន Channel News Asia បាន​​ចុះ​ផ្សាយ​ព័ត៌មាន​បែប​ឌឺដង​​ថា ក្រៅ​ពី​តួ​រឿង “Bounty Hunters” ស្រី​ស្អាត​វ័យ​២៦​ឆ្នាំ​​​គួរ​តែ​សាក​ល្បង​សាង​ស្នេហ៍​ជាមួយ​តារា​ប្រុស​មួយ​ចំនួន​ដូច​ជា Leonardo DiCaprio, Drake, Joseph Schooling និង G-Dragon។ មិន​យូរ​ប៉ុន្មាន ក្រុមហ៊ុន​របស់ Lee Minho ក៏ដូចជា Suzy ដែល​ជាសង្សារ​របស់​លោក​នោះ​សុទ្ធ​តែ​បាន​អះអាង​ថា​តារា​ទាំង​២​នៅ​តែ​ស្រលាញ់​គ្នា​ជា​ធម្មតា៕

 

អស់​ពី Zac Efron, Taylor Swift ល្បី​ថា​ងាក​មក​ចាប់​អារម្មណ៍ Lee Minho វិញ​ម្ដង

តារាប្រុសដែលគេចុះផ្សាយថា Taylor Swift កំពុងដាក់ភ្នែកលើ

 

អស់​ពី Zac Efron, Taylor Swift ល្បី​ថា​ងាក​មក​ចាប់​អារម្មណ៍ Lee Minho វិញ​ម្ដង

 

ចុចអាន៖Selena Gomez កាត់​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ស្រុង​ជាមួយ Justin Bieber ក្រោយ​ឈ្លោះ​គ្នា​បែក​​ផ្សែង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop