ប្រធាន​នាយកដ្ឋាន​ភាពយន្ត​បញ្ជាក់​រឿង “Mechanic: Resurrection” ​មិន​បាន​ថត​នៅ​ខ្មែរ​

លោក ស៊ិន ចាន់សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​​បាន​បញ្ជាក់​​ប្រាប់ Sabay ថា​រឿង “Mechanic: Resurrection” ដ៏​​​ល្បី​របស់​ហូលីវូដ​ដែល​បាន​ចេញផ្សាយ​កាលពី​ដើម​ខែ​កញ្ញា​នេះ ​មិន​បាន​មក​ថត​នៅ​ប្រទេស​កម្ពុជា​ទេ ត្បិត​តែ​មាន​​ការ​បញ្ចូល​រូបភាព​នៅ​ខ្មែរ​​ខ្លះ​ក៏​ពិត​មែន។

 

ចុចអាន៖Jessica Alba ក្លាយ​ជា​គ្រូ​បង្រៀន​កុមារ​កំព្រា​នៅ​ខ្មែរ​ក្នុង “Mechanic: Resurrection”

 

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​បញ្ជាក់​រឿង “Mechanic: Resurrection” ​មិន​បាន​ថត​នៅ​ខ្មែរ​

 

“រឿង​នោះ​មិន​បាន​ថត​នៅ​ខ្មែរ​យើង​​ទេ តែ​គេ​ប្រហែល​ជា​ថត​នៅ​ប្រទេស​ជិតខាង​យើង។ អ្នក​ទស្សនា​ដែល​ជា​ប្រជាជន​កម្ពុជា​អាច​មើល​ដឹង​បាន​ថា​រឿង​នោះ​​ថត​នៅ​ទី​ណា។” ស៊ិន ចាន់សាយ៉ា បន្ថែម។

 

នៅ​ក្នុង​សាច់​រឿង “Mechanic: Resurrection” បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​តារា​សម្ដែង​ល្បី​ឈ្មោះ​ហូលីវូដ Jessica Alba គឺជា​គ្រូ​បង្រៀន​ម្នាក់​នៅ​ក្នុង​មណ្ឌល​កំព្រា​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ ដែល​រូបភាព​ទាំងនោះ​ធ្វើឲ្យ​អ្នក​ទស្សនា​ជាច្រើន​មាន​ចម្ងល់​ថា​រឿង​នោះ​ពិតជា​ថត​នៅ​កម្ពុជា​ពិតមែន​ឬ​យ៉ាង​ណា? បញ្ហា​នេះ​ដែរ​លោក ស៊ិន ចាន់សាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​បាន​បញ្ជាក់​ប្រាប់​ថា​រឿង​នោះ​ទំនង​ជា​ថត​នៅ​ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ប៉ុណ្ណោះ៕

 

ចុចអាន៖រឿង​ខ្មែរ ៤ ត្រៀម​បញ្ចាំង​​ចុង​ឆ្នាំ​នេះ តាម​រយៈ “ពូព្រហ្ម”

 

អត្ថបទ៖ទ្រី រ៉ាវី