មាស សុខសោភា បង្ហាញ​ភាគ​ហ៊ុន​ក្នុង​ផលិតកម្ម​ថ្មី

អ្នក​គ្រប់​គ្រង​របស់​ មាស សុខសោភា បាន​បង្ហាញ​គោល​ជំហរ​​និង​​ចំនួន​​ភាគហ៊ុន​របស់​​ម្ចាស់​បទ “លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ” នៅ​ក្នុង​ផលិតកម្ម​ថ្មី​បន្ទាប់​ពី​អាល់ប៊ុម​ទោល​ទី​១​ដែល​ចេញ​ក្នុង​ផលិតកម្ម ថោន​ មិន​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង។
 
មាស សុខសោភា បង្ហាញ​ភាគ​ហ៊ុន​ក្នុង​ផលិតកម្ម​ថ្មី
 
ថ្នាក់​ដឹកនាំ​ខាងលើ​បន្ត​​ថា បន្ទាប់​ពី​ចេញ​ពី​ Solo អាល់ប៊ុម​ទី​១​ដែល​ផ្ដោត​លើ​បទ​ចម្រៀង​និពន្ធ​ថ្មី​នៅ​ក្នុង​ផលិតកម្ម ថោន​ រួច​ហើយ​មក​​ មាស សុខសោភា មិន​ទាន់​មាន​គម្រោង​អ្វី​បន្ថែម​ជាមួយ​ ថោន​ ទៀត​នោះ​ទេ ប៉ុន្តែ​នាង​នឹង​ងាក​មក​ចេញ​ចម្រៀង​​ទោល​​នៅ​ក្នុង​ផលិតកម្ម​ថ្មី​ដែល​នាង​មាន​ភាគហ៊ុន​នៅ​ក្នុង​នោះ។
 
“ភា​ គាត់​ចាប់​ផ្ដើម​ធ្វើ​បទ​ចម្រៀង​ក្នុង​ Camtrax Music វិញ​ដោយ​សារ​គាត់​មាន​ភាគហ៊ុន​ច្រើន​នៅ​ក្នុង​នោះ​ គាត់​មាន​សិទ្ធ​ច្រើនគ្រប់​គ្រាន់​​ក្នុង​ការ​សម្រេច​ថា​ធ្វើ​អ្វី​មួយ​ តែ​ក៏​មិន​មាន​ន័យ​ថា​នាង​ចោល​ការងារ​នៅ ថោន​ ទាំង​ស្រុង​ដែរ”។ អ្នក​គ្រប់​គ្រង​ថ្លែង។
 
មាស សុខសោភា បង្ហាញ​ភាគ​ហ៊ុន​ក្នុង​ផលិតកម្ម​ថ្មី
 
​​សម្រាប់​ការងារ​នៅ​ ថោន ពេល​នេះ​គឺ​​ចេញ​ចម្រៀង​ម្នាក់​ៗ​ឯង​ដូចជា​​ថ្មីៗ​នេះ​បទ “I’m Single” តែ​មិន​ទាន់​មាន​គម្រោង​ចេញ​​លក់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​សម្រាប់ Camtrax អាច​មាន​ម្នាក់​ឯង​ឬ​សហការ​ជាមួយ​តារា​ចម្រៀង​ Original Song ផ្សេង​ៗ​ទៀត ហើយ​នៅ​ក្នុង​ផលិតកម្ម​ថ្មី​នេះ​​បទ​ចម្រៀង​មិន​ផ្ដោត​លើ​បរិមាណ​នោះ​ទេ​តែ​គុណ​ភាព​ជា​ចម្បង ដូចជា​ថ្មី​ៗ​នេះ​បាន​សហការ​គ្នា​ជាមួយ​តារា​ចម្រៀង ថេណា និង​កាល​ពី​​​អាល់ប៊ុម​ទី​១​​កន្លង​មក​សហការ​គ្នា​ជាមួយ​ ឌីជេ ក្ដឹប​ ជា​ដើម។

 

មាស សុខសោភា បង្ហាញ​ភាគ​ហ៊ុន​ក្នុង​ផលិតកម្ម​ថ្មី

បទ​ចម្រៀង​សហការគ្នា​លើក​ទី​១​ជាមួយ​ ថេណា

 
​ការ​សម្រេច​ចូល​ភាគហ៊ុន​នៅ​ក្នុង​ផលិត​កម្ម​ថ្មី​មួយ​នេះ​គឺ​ដោយ​សារ​ សោភា ​​ចង់​ផ្ដោត​​ទៅ​លើ​បទ​ចម្រៀង​​បែប​អាគាំង​​ក៏​ដូច​ជា​បទ​ចម្រៀង​ដែល​ត្រូវ​ចេញ​នៅ​ក្នុង ​​Chanel Vevo (ក្រុមហ៊ុន​បង្ហោះ​ចម្រៀង​ដែល​មាន​ស្ដង់ដា) ឲ្យ​បាន​ច្រើន​ជាង​មុន​ជាពិសេស​ឲ្យ​បរទេស​ស្គាល់​តន្ត្រី​​កម្ពុជា​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន​៕

 

អត្ថបទ៖ SAMEDY​