​អស់ពី Zac Efron, Taylor Swift ល្បីថាងាកមកចាប់អារម្មណ៍ Lee Minho វិញម្តង

បើទោះបីជាគេមិនទាន់ដឹងថាព័ត៌មាននេះអាចជឿទុកចិត្តដល់កម្រិតណា តែវាត្រូវបានអ្នកគាំទ្រចែករំលែកយ៉ាងភ្ល្លូកទឹកភ្លូកដី។

បន្ទាប់ពីបែកគ្នាជាមួយតារាសម្ដែង Tom Hiddleston កាលពីថ្ងៃទី៧ខែកញ្ញា តារាចម្រៀងលំដាប់ពិភពលោក Taylor Swift ត្រូវបានគេចុះផ្សាយថា កំពុងដាក់ភ្នែកលើប្រុសស្អាត Zac Efron។ យ៉ាងណាក៏ដោយ បណ្ដាញព័ត៌មានមួយចំនួនបានឲ្យដឹងថាម្ចាស់បទ “Blank Space” បានប្ដូរគោលដៅរបស់ខ្លួនហើយ។ តារាប្រុសដែល Taylor កំពុងមានចិត្តលើនោះគឺ តារាសម្ដែងប្រុសកូរ៉េ Lee Minho។ សារព័ត៌មានមួយចំនួនព្រមទាំងបានទម្លាយថាអ្នកទាំង២ជាគូស្នេហ៍ជាមួយគ្នាទៀតផង។

ពាក្យចចាមអារ៉ាមទាំងនេះកើតមានក្រោយបណ្ដាញព័ត៌មាន Channel News Asia បានចុះផ្សាយព័ត៌មានបែបឌឺដងថា ក្រៅពីតួរឿង “Bounty Hunters” ស្រីស្អាតវ័យ២៦ឆ្នាំគួរតែសាកល្បងសាងស្នេហ៍ជាមួយតារាប្រុសមួយចំនួនដូចជា Leonardo DiCaprio, Drake, Joseph Schooling និង G-Dragon។ មិនយូរប៉ុន្មាន ក្រុមហ៊ុនរបស់ Lee Minho ក៏ដូចជា Suzy ដែលជាសង្សាររបស់លោកនោះសុទ្ធតែបានអះអាងថាតារាទាំង២នៅតែស្រលាញ់គ្នាជាធម្មតា៕

ប្រភព៖ sabay


​អស់ពី Zac Efron, Taylor Swift ល្បីថាងាកមកចាប់អារម្មណ៍ Lee Minho វិញម្តង

មិនធម្មតា! បេក្ខនារីកម្មវិធី The Voice Thailand មួយនេះបញ្ចេញសមត្ថភាពរ៉េបឡូយពេក ធ្វើឲ្យគណៈកម្មការចុចឡើងបាក់ប៊ូតុង

​អស់ពី Zac Efron, Taylor Swift ល្បីថាងាកមកចាប់អារម្មណ៍ Lee Minho វិញម្តង

​ស្ងាត់ៗស្រាប់តែ នាយចឺម បង្កើតភាពផ្អែមល្ហែមជាមួយនឹង…