​អតីតមិត្តស្រី Wallace Huo យំស្ទើរសន្លប់ពេលដឹងមិត្តភ័ក្តិជិតស្និទ្ធសម្លាប់ខ្លួន

ក្រោយពេលដឹងដំណឹងតារាសម្ដែង Qiao Renliang ដែលជាមិត្តភ័ក្ដិជិតដិតរបស់ខ្លួនទទួលមរណភាព តារាសម្ដែងស្រី Joe Chen ទន់ដៃទន់ជើង ធ្វើអ្វីលែងកើត។

ដោយសារតែជំងឺបាក់ទឹកចិត្ត តារាសម្ដែង និងចម្រៀងល្បីឈ្មោះ Qiao Renliang បានសម្លាប់ខ្លួនកាលពីយប់ថ្ងៃទី១៦ខែកញ្ញាកន្លងទៅនេះ។ តារាតូចធំរបស់សិល្បៈចិនបានសរសេរសារចែករំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក។ រីឯតារាសម្ដែងស្រីល្បីឈ្មោះ Joe Chen ដែលជាមិត្តភ័ក្ដិ៧ឆ្នាំរបស់លោកនោះបែរជាសម្ងំឲ្យឈឹងទៅវិញ។

ហេតុការណ៍នេះបានធ្វើឲ្យតួស្រីរឿង “Swords Man” ក្លាយជាផ្ទាំងស៊ីបសម្រាប់គេរិះគន់នៅលើបណ្ដាញសង្គម។ អ្នកប្រើអ៊ីនធឺណិតជាច្រើនបានវាយប្រហារថា នាងគឺមនុស្សឈាមត្រជាក់ មិត្តទ្រុស្ដមិត្ត។ ប្រឈមមុខនឹងការឆេះដុំមួយនេះ អ្នកគ្រប់គ្រងរបស់អតីតមិត្តស្រី Wallace Huo ត្រូវចេញមុខបកស្រាយ។

អ្នកគ្រប់គ្រងរូបនេះទម្លាយថា សតិអារម្មណ៍របស់ Joe Chen នៅពេលនេះគឺមិនប្រក្រតីនោះឡើយ។ នាងបានយំមិនឈប់ឈរស្ទើរតែសន្លប់។ ក្រោយពេលដឹងដំណឹង នាងបានតែយំ និយាយក៏មិនចេញ។ សូម្បីតែផាត់មុខក៏មិនកើត បណ្ដាលឲ្យរាំងស្ទះការងារ។ មួយថ្ងៃក្រោយពេល Renliang ស្លាប់ នាងផឹកទឹកបានតែ២កែវតែប៉ុណ្ណោះ។ អ្នកគ្រប់គ្រងរូបនេះបាននិយាយថែមទៀតថា៖ “ភ្លៀងនៅទីនេះធំខ្លាំងណាស់ ហាក់ដូចទេវតាក៏យល់ពីអារម្មណ៍របស់នាងដែរ”។

គួរបញ្ជាក់ផងដែរថា នៅពេលពង្រីកខ្លួននៅទីផ្សារដីគោក Qiao Renliang គឺជាមិត្តភ័ក្ដិទី១របស់ Joe Chen។ អ្នកទាំង២ជិតស្និទ្ធនឹងគ្នាដល់ថ្នាក់មានពាក្យចចាមអារ៉ាមថាពួកគេស្រលាញ់គ្នា។ ឆ្លើយតបនឹងរឿងនេះ តារាស្រីអាយុ៣៧ឆ្នាំបាននិយាយថា៖ “មិនមែនជាសង្សារនោះទេ គឺលើសនោះឆ្ងាយណាស់”៕

ប្រភព៖ sabay


​អតីតមិត្តស្រី Wallace Huo យំស្ទើរសន្លប់ពេលដឹងមិត្តភ័ក្តិជិតស្និទ្ធសម្លាប់ខ្លួន

Justin Bieber និង Sofia ចែកផ្លូវគ្នា បន្ទាប់ពីផ្អែមល្ហែម៦សប្តាហ៍

​អតីតមិត្តស្រី Wallace Huo យំស្ទើរសន្លប់ពេលដឹងមិត្តភ័ក្តិជិតស្និទ្ធសម្លាប់ខ្លួន

មិនធម្មតា! បេក្ខនារីកម្មវិធី The Voice Thailand មួយនេះបញ្ចេញសមត្ថភាពរ៉េបឡូយពេក ធ្វើឲ្យគណៈកម្មការចុចឡើងបាក់ប៊ូតុង