កប់! ស្រីម្នាក់រត់ដូចព្យុះ ដើម្បីបញ្ឈប់យន្តហោះ​ ក្រោយពេលនាងឡើងមិនទាន់

ចិន៖ សកម្មភាពដ៏រន្ធត់មួយត្រូវបានគេមើលឃើញ ក្រោយពីស្រ្តីជាអ្នកដំណើរតាមផ្លូវអាកាសម្នាក់ បានរត់ទៅឈរនៅពីក្រោមយន្តហោះនៃជើងហោះហើររបស់នាង បន្ទាប់ពីនាង និងប្តីបានខកការហោះហើររបស់ពួកគេ។

ប្តីប្រពន្ធមួយគូនេះបានមកយឺតជើងហោះហើររបស់ខ្លួន នៅក្នុងព្រលានយន្តហោះក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ ហើយបុគ្គលិកព្រលានយន្តហោះបានបដិសេធមិនអនុញ្ញាតឲ្យពួកគេឡើងលើយន្តហោះឡើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន People’s Daily Online ។ 

ប្តីប្រពន្ធទាំងពីរបានរត់យ៉ាងប្រញាប់ប្រញាល់ទៅកាន់យន្តហោះដោយផ្ទាល់ បន្ទាប់ពីក្រុមអាកាសយានិកបដិសេធមិនអនុញ្ញាតឲ្យពួកគេឡើងយន្តហោះជើងហោះហើរ CA 1519 ទៅកាន់ទីក្រុងសៀងហៃ។ បន្ទាប់់ពីការសម្រុកចូលផុត  បុគ្គលិកសន្តិសុខ បុរសដែលជាស្វាមីបានទៅចរចាជាមួយអាកាសយានិកនៅដីម្នាក់ ខណៈពេលដែលស្ត្រីជាប្រពន្ធបានរត់ដូចព្យុះចូលទៅក្នុងផ្លូវយន្តហោះ ក្នុងគោលបំណងដើម្បីបញ្ឈប់យន្តហោះនោះ។

បន្ទាប់ពីរត់ទៅដល់ ស្រ្តីម្នាក់នេះបានឈរនៅពីក្រោមយន្តហោះ រួមជាមួយវ៉ាលីរបស់នាង ដើម្បីកុំឲ្យយន្តហោះទៅមុខបាន។ ក្រោយកើតមានឧប្បត្តិហេតុនេះ ជើងហោះហើរត្រូវបានពន្យាពេលប្រហែល២០នាទី រីឯប្តីប្រពន្ធទាំងពីរត្រូវប៉ូលិសយកទៅឃុំខ្លួនអស់រយៈពេល៥ថ្ងៃ។

ព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង បានបញ្ជាក់ពីហេតុការណ៍នេះថា “កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ម៉ោងប្រហែល៩និង៣០នាទី មានអ្នកដំណើរនៃជើងហោះហើរ CA 1519 ពីរនាក់ បានខកជើងហោះហើររបស់ខ្លួន។ ពួកគេបានទទូចចង់ឡើងលើយន្តហោះ និងបានសម្រុកចូលទៅកាន់យន្តហោះដោយផ្ទាល់ ហើយក្រោយមកត្រូវបានប៉ូលិសនាំយកទៅឃុំខ្លួន ស្របតាមច្បាប់សន្តិសុខសាធារណៈរបស់ប្រទេសចិន ដោយឃុំខ្លួនរយៈពេល៥ថ្ងៃ”៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កប់! ស្រីម្នាក់រត់ដូចព្យុះ ដើម្បីបញ្ឈប់យន្តហោះ​ ក្រោយពេលនាងឡើងមិនទាន់

កប់! ស្រីម្នាក់រត់ដូចព្យុះ ដើម្បីបញ្ឈប់យន្តហោះ​ ក្រោយពេលនាងឡើងមិនទាន់

កប់! ស្រីម្នាក់រត់ដូចព្យុះ ដើម្បីបញ្ឈប់យន្តហោះ​ ក្រោយពេលនាងឡើងមិនទាន់

កប់! ស្រីម្នាក់រត់ដូចព្យុះ ដើម្បីបញ្ឈប់យន្តហោះ​ ក្រោយពេលនាងឡើងមិនទាន់