តើបោះបាយបិណ្ឌ ពិតជាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់សាច់ញាតិដែលបានស្លាប់មែនទេ?

ភ្នំពេញ៖ ការបោះបាយបិណ្ឌជាជំនឿមួយ ដែលជនជាតិខ្មែរ និយមធ្វើ ជារៀងរាល់ពេលទៀបភ្លឺ នៅតាមវត្តអារ៉ាម ក្នុងរដូវបុណ្យកាន់បិណ្ឌ ដើម្បីបញ្ជូន និងឧទ្ទិសកុសលទៅឲ្យញាតិសន្តាន សាច់សាលោហិត ដែលបានចែកឋានទៅ។ ក្នុងនោះដែរ ចំពោះការបោះបាយបិណ្ឌនេះទៀតសោត ក៏មានមនុស្សភាគច្រើន បានយល់ឃើញខុសៗគ្នា ដែលអ្នកខ្លះគិតថា ល្អ និងអ្នកខ្លះគិតថា ជាទង្វើមិនសមគួរ និងមើលប្រមាថដល់ញាតិសន្តានដែលចែកឋាន។

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្មែរឡូតក៏សាកសួរទៅកាន់បងប្អួនមួយចំនួន ថាតើពួកគាត់យល់យ៉ាងណាដែរ លើការបោះបាយបិណ្ឌនេះ? 

មកជួបលោក គាង វ័យ២២ឆ្នាំ ជានិស្សិត បាននិយាយឲ្យដឹងថា "បច្ចុប្បន្ននេះ មានគំនិតជាច្រើន បានយល់ឃើញខុសៗគ្នា ពីរឿងបោះបាយបិណ្ឌ។ សម្រាប់ខ្ញុំយល់ថា ការបោះបាយបិណ្ឌជាប្រពៃណីមួយរបស់ខ្មែរយើង ដែលមានតាំងពីបុរាណ មកម្ល៉េះ ដូច្នេះហើយយើងគួរតែប្រកាន់ខ្ជាប់ ក្នុងការបោះបាយបិណ្ឌ ឲ្យអ្នកចែកឋាន ឬបុគ្គលផ្សេងទៀត ដែលមានបាបកម្មច្រើន។ 

លោកគាងបានបន្តថា "ការបោះបាយបិណ្ឌនាពេលបច្ចុប្បន្ន ខ្ញុំសង្កេតឃើញថា មាន យុវវ័យច្រើន ដែលបានទៅបោះ ដោយពួកគេបានរៀបចំ និងប្រកាន់ភ្ជាប់ប្រពៃណីខ្មែរបានច្រើន ជាងរាល់ដង ដែលកាលពីមុន សម្បូរតែលោកតា លោកយាយតែប៉ុណ្ណោះ។ ចុងក្រោយ ខ្ញុំសង្ឃឹមថា កូនខ្មែរគួរតែឆ្លៀតពេលទៅ បោះបាយបិណ្ឌគ្រប់ៗគ្នា ព្រោះក៏ជាទំនៀមទំលាប់របស់ខ្មែរផងដែរ មិនអាចលុបបំបាត់ចោលបានឡើយ ហើយជាពិសេស យើងក៏អាចធ្វើបុណ្យបានមួយចំណែកផងដែរ ដែលចេះនឹកគុណ ដល់បុគ្គល រឺញាតិសន្តានដែលបានស្លាប់"។ 

ងាកមករក កញ្ញាស្រស់ស្អាត ឈ្មោះ ល័ក្ខ វិញ អាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ បានបង្ហាញអារម្មណ៍ផ្សេង ពីលោកគាងថា "ការបោះបាយបិណ្ឌ ហាក់ដូចជាកាន់តែធ្វើឲ្យ បាយក្លាយជាគ្មានតម្លៃ ខណៈពេលមនុស្សជាច្រើនកំពុងអត់ឃ្លាន គ្មានថវិកាក្នុងការទិញបាយទទួលទាន។ បើខ្ញុំវិញ គិតថា ការធ្វើបែបនេះ កំពុងតែខ្ជះខ្ជាយបាយ ចុះបើយើងយកបាយទាំងនោះ ទៅចែកទាន ដល់កុមារកំព្រា រឺធ្វើចង្ហាន់ជូនព្រះសង្ឃ វាមិនបានបុណ្យដូចតែគ្នា ត្រូវអត់? ចុះហេតុអ្វី ត្រូវយកបាយទៅគប់ចោល ពាសពេញដីទៅវិញ។ ហើយយើងសាកគិតមើល ក្នុងម្នាក់ រៀបចំបាយបិណ្ឌមួយថាស ចុះចំណែករាប់រយនាក់ តើប៉ុន្មានទៅ? គឺបាយហូរហៀរ ពេញវត្តអារ៉ាមទៅហើយ? ហើយក៏កាន់តែធ្វើឲ្យវត្តអារ៉ាម ពោរពេញទៅដោយបាយ ធំក្លិនឆ្អេះឆ្អាបផងដែរ។ 

នេះគ្រាន់តែជាមតិរបស់ខ្ញុំតែប៉ុណ្ណោះ ដែលខ្ញុំមិនដឹងថាបងប្អូន គិតដូចខ្ញុំបែបនេះរឺអត់ ហើយម្យ៉ាងទៀត យុវវ័យមួយចំនួន មិនបានទៅបោះបាយបិណ្ឌ ដើម្បីធ្វើបុណ្យនោះទេ គឺដើម្បីសប្បាយ និងជួបជុំគ្នា នៅក្នុងវត្តអារាមតែប៉ុណ្ណោះ ដូច្នេះចំនុចនេះវាក៏ជាបញ្ហាមួយ សម្រាប់គ្រប់គ្នាយកទៅពិចារណឡើងវិញផងដែរ"។

ជាចុងក្រោយ កញ្ញា ល័ក្ខ បាននិយាយថា "ការបោះបាយបិណ្ឌ បើយើងសំឡឹងឲ្យដល់ វាហាក់ដូចបំផ្លាញ និងខ្ជះខ្ជាយបាយយ៉ាងពិតប្រាកដ"

ជួបជាមួយនឹង លោកវិសាល ជាសមាជិកក្រុមចម្រៀងមួយ បានឲ្យដឹងថា "បើគ្រប់គ្នា គិតថា ការបោះបាយបិណ្ឌ វាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់អ្នកដែលបានស្លាប់នោះ គឺលែងមនុស្សទៅធ្វើបុណ្យទៀតហើយ ព្រោះបើម្នាក់ព្យាយាមគិតគំនិតៗនេះ ហើយយូរទៅៗ ពិធីភ្ជុំបិណ្ឌ នឹងត្រូវសាបរលាប និងលុបបំបាត់ចោល។

បើតាមគំនិតខ្ញុំ ការបោះបាយបិណ្ឌ មិនមែនខាតបាយអង្ករច្រើនណា បើយើងគិតឲ្យដល់ទៅ គឺមិនស្មើបាយ១ចានធំផង ហើយថែមទាំងមិនចំណាយ អស់លុយច្រើនទៀត ក្នុងការរៀបចំបាយ នំចំនី ស្ករគ្រាប់នោះ។ ហើយការបោះបាយបិណ្ឌទៀតសោត គឺធ្វើត្រឹមតែ១៥ថ្ងៃតែប៉ុណ្ណោះ វាមិនមែនធ្វើ១ខែធ្វើម្តង ដូច្នេះហើយ វាមិនធ្វើឲ្យបងប្អូនមានអារម្មណ៍ថា ខ្ជះខ្ជាយបាយអង្ករនោះឡើយ"

លោក សាលបន្តថា "ឲ្យតែដល់ថ្ងៃបុណ្យភ្ជុំម្តងៗ ខ្ញុំតែងធ្វើបុណ្យ ប្រគេនចង្ហាន់ព្រះសង្ឃ នៅពេលព្រឹក ហើយពេលទៀបភ្លឺ ខ្ញុំក៏បានទៅបោះបាយបិណ្ឌ មិនតិចជាង២វត្តនោះទេ ក្នុងមួយឆ្នាំៗ។ ហើយបាយបិណ្ឌ គឺខ្ញុំក៏បានរៀបចំខ្លួនឯងយ៉ាងត្រឹមត្រូវ ទៅតាមចាស់ទុំបានប្រាប់ រូចបោះបាយ ក៏មិនមែនដើម្បីសប្បាយនោះទេ គឺបោះបាយ ជាមួយនឹងការសូត្រធម៌ក្នុងមាត់ ដើម្បីទៅដល់ញាតិកាលទាំងប្រាំពីរសន្តាន។

ចំនុចមួយទៀត ដែលខ្ញុំចង់និយាយ ដែលមានមនុស្សមួយចំនួន បានយល់ថា ការបោះបាយបិណ្ឌ វាហាក់ដូចជា មើលងាយ ដល់អ្នកដែលស្លាប់ទៅ ដែលយកបាយទៅបោះពាសពេញវត្តមានអារាមបែបនេះ។ តាមពិតទៅ ការបោះបាយបិណ្ឌ មិនមែនជាការមើលងាយ ដល់បងប្អូនដែលស្លាប់នោះទេ តែយើងមិនថាដឹងថា គាត់ មានបុណ្យរឺក៏បាប បានឡើងទៅឋានសួគ៌ រឺឋាននរក ដូច្នេះហើយ មានវិធីបោះបាយបិណ្ឌនេះទេ ដែលអាចផ្តល់ឲ្យគាត់ ប្រសិនបើគាត់ទៅជា អសុរកាយ រឺក៏ទៅជាអ្វីផ្សេង ព្រោះបើតាមខ្ញុំដឹង អសុរកាយ រឺអាចនិយាយបានថាប្រេត គឺអាចទទួលបាយ នំចំនី គឺតាមរយៈបោះបាយបិណ្ឌតែប៉ុណ្ណោះ។ ជាចុងក្រោយ ខ្ញុំចង់ឲ្យបងប្អូនខ្មែរ នាំគ្នាគិតពិចារណាឡើងវិញ ត្រង់ចំនុចនេះ ការបោះបាយបិណ្ឌ មិនមែនជាការខ្ជះខ្ជាយ ការមើលងាយដល់អ្នកស្លាប់នោះទេ តែជាការធ្វើបុណ្យដ៏ប្រពៃមួយ ទៅកាន់បងប្អូនយើងដែលបានស្លាប់។ ហើយខ្ញុំក៏ចង់សុំឲ្យអ្នកទាំងអស់គ្នា នាំគ្នាប្រកាន់ខ្ជាប់ នូវការបោះបាយបិណ្ឌនេះឲ្យបានល្អ ព្រោះជាប្រពៃណីរបស់ខ្មែរ តាំងពីយូរលង់ណាស់មកហើយ"

យ៉ាងណាមិញនេះ គ្រាន់តែគំនិតមួយចំនួន របស់យុវជន និងយុវតីខ្មែរតែប៉ុណ្ណោះ ចុះសម្រាប់ប្រិយមិត្តខ្មែរឡូតវិញ យល់យ៉ាងណាដែរ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើបោះបាយបិណ្ឌ ពិតជាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់សាច់ញាតិដែលបានស្លាប់មែនទេ?

តើបោះបាយបិណ្ឌ ពិតជាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់សាច់ញាតិដែលបានស្លាប់មែនទេ?

តើបោះបាយបិណ្ឌ ពិតជាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់សាច់ញាតិដែលបានស្លាប់មែនទេ?

តើបោះបាយបិណ្ឌ ពិតជាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់សាច់ញាតិដែលបានស្លាប់មែនទេ?

តើបោះបាយបិណ្ឌ ពិតជាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់សាច់ញាតិដែលបានស្លាប់មែនទេ?

តើបោះបាយបិណ្ឌ ពិតជាធ្វើឲ្យខ្ជះខ្ជាយ និងប្រមាថមើលងាយ ដល់សាច់ញាតិដែលបានស្លាប់មែនទេ?