តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ទៅជួបលោកហុង សុខហួរ​ នៅគុកព្រៃ.ស

រាជធានី​ភ្នំពេញ ៖​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ក្រុម​ ដឹកនាំ​ដោយ​លោក​សុ​ន ​ឆ័​យ នៅ​ព្រឹក​ថ្ងៃ​ទី​២០​​ កញ្ញា ​ឆ្នាំ​២០១៦​បាន​ដាក់​លិខិតស្នើ​សុំ​ជួប​លោក​ហុង សុខ​ហួរ​ សមាជិក​ព្រឹក​សភា​គណបក្ស​សម រ​ង្ស៊ី​ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារព្រៃ​.ស ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោករស់​ ពិសិដ្ឋ​។

លោកចៅក្រម​បាន​លើក​ឡើង​ក្នុង​លិខិត​ឆ្លើយ​តប​នឹង​លិខិតស្នើ​សុំ​របស់​ក្រុមអ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ តាម​ពាក្យ​សុំ​ចុះ​ថ្ងៃ​ទី​៨​​ កញ្ញា ​តុលាការ​ពុំ​យល់​ទាស់​នឹង​ការ​ស្នើ​សុំ​នោះ​ទេ ​ប៉ុន្តែ​អនុវត្ត​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​ពន្ធនាគារ​ ។ នៅ​វេលា​ម៉ោង​០៩ និង១៥​នាទី​ថ្ងៃ​​ដដែល នៅ​ពន្ធនាគា​ព្រៃ​ស​មណ្ឌល ​(​ម​១)​ ស្ថិត​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃ​វេ​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ អ្នក​តំណាង​រាស្ត្រ​របស់​គណៈបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​ដោយ​លោក​សុ​ន ឆ័​យ បាន​មក​សួរសុខទុក្ខ​ជន​ជាប់​ឃុំ​ទាំង​១៥​នាក់​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​(​ម​១)​ ។

អ្នក​ដែល​បាន​ចូល​សួរ​សុខ​ទុក​រួម​មាន​ ១-លោកសុ​ន ឆ័​យ ​២​-លោកជីវ ក​ក្តា​ ៣-លោកសុខ អ៊ុំ​ស៊ា​ ៤-លោកកែវ ភី​រម្យ​ ៥-លោក រៀល ខេ​ម​រិ​ន្ទ្រ​ ៦-​លោកឡា​ត​ លិ​តេ​យ្យ​ ព្រមទាំង​សហការី​ចំនួន​២​នាក់​ទៀត ​មធ្យោបាយ​ធ្វើ​ដំណើ​រ មាន​រថយន្ត​ចំនួន​៧​គ្រឿង​ ម៉ូតូ​ចំនួន​៥​គ្រឿង ​សកម្មជន​ចំនួន​២០​នាក់​ ។