Bravo ទៅ​ Man City ព្រោះ​ខ្លាច​អង្គុយ​កៅអី​បម្រុង​នៅ​ Barcelona

Claudio Bravo បាន​ប្រាប់​ឲ្យ​ដឹង​ថា​ការ​ដែល​ Barcelona មិន​អាច​ធានា​ជម្រើស​ដំបូង​ឲ្យ គឺ​ជា​មូលហេតុ​ចម្បង​ដែល​រូប​គេ​ត្រួសត្រាយ​ផ្លូវ​ចាក​ចេញ​ទៅ​លេង​នៅ​ Manchester City។

 

Bravo ទៅ​ Man City ព្រោះ​ខ្លាច​អង្គុយ​កៅអី​បម្រុង​នៅ​ Barcelona Claudio Bravo

 

អ្នក​ចាំ​ទី​ចាស់​វស្សា​ជនជាតិ​ឈីលី​ លេង​ជា​ជម្រើស​ដំបូង​នៅ​ការ​ប្រកួត​លីគ​២​រដូវ​កាល​ជាប់​គ្នា​ ក្រោម​ការ​ដឹក​នាំ​របស់​លោក Luis Enrique ស្រប​ពេល​អ្នក​ចាំ​ទី​អាល្លឺម៉ង់​វ័យ​ក្មេង​ Andre ter Stegen លេង​ជា​ជម្រើស​ដំបូង​នៅ​ការ​ប្រកួត​ពាន​ ផ្សេងៗ​ក្រៅពី​លីគ​។

 

យ៉ាង​ណា​ក៏​ដោយ​ គ្រប់យ៉ាង​ប្រែប្រួល​នៅ​ពេល​ក្លឹប​ ប្រាប់​ថា គេ​នឹង​លេង​ជា​ជម្រើស​ទី​២​បន្ទាប់​ពី​ Andre ter Stegen វិញ​សម្រាប់​រដូវ​កាល​ថ្មី​នេះ​ ដែល​វា​ជា​មូលហេតុ​ ​ Bravo មិន​អាច​ទទួល​យក​បាន​ហើយ​ត្រូវ​ចាក​ចេញ​ទៅ​ Man City ក្នុង​តម្លៃ​ខ្លួន ១៥,៤លាន​ផោន​។

 

Bravo ទៅ​ Man City ព្រោះ​ខ្លាច​អង្គុយ​កៅអី​បម្រុង​នៅ​ BarcelonaClaudio Bravo និង Ter Stegen

 

“ជម្រើស​ដំបូង​មិន​មែន​ជា​ខ្ញុំ​នោះ​ទេ តែ​ជា Ter Stegen។ Barca ផ្ដល់​កុងត្រា​ថ្មី​ឲ្យ​​ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​អង្គុយ​កៅអី​បម្រុង​ វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ ហើយ​ក្លឹប​ក៏​បាន​យល់​ពី​រឿង​នេះ​ដែរ។” កីឡាករ​វ័យ៣៣​ឆ្នាំ​ បញ្ជាក់​ដូច្នេះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail