អតីត​គូស្នេហ៍​កូនប្រុស​ដេ​វី​ដ បេ​ក​ខាំ បោះបង់​អាជីព​សម្តែង

នាង Chloe Moretz នារី​កំពូល​សិច​ស៊ី ក្នុង​ពិភព​ភាពយន្ត​ហូ​លី​វូ​ដ ដែល​ភាពយន្ត​របស់​នាង​គ្រោង​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៦​នេះ បាន​សម្រេចចិត្ត​ដកខ្លួន​ពី​អាជីព​សម្តែង ។ នាង​លើក​ហេតុផល​ថា នាង​បាន​ចូលរួម​សម្តែង​ច្រើន រហូត​នឿយហត់ ដូច្នេះ​ត្រូវ​តែ​ឈប់​សម្រាក ។

តារា​សម្តែង​អាយុ​១៩​ឆ្នាំ  Chloe Moretz រៀបរាប់​ថា «​ខ្ញុំ​លុប​ចោលការ​សម្តែង​ភាពយន្ត​ទាំងអស់ ព្រោះ​ចង់​ចំណាយពេល​សម្រាប់​ខ្លួនឯង និង​ចង់​ជ្រើសរើស​ដោយ​ខ្លួនឯង ។ ចំពោះ​បទ​ពិសោធន៍​ដែល​បាន​ទទួល ហាក់ដូចជា​ធុញថប់​ក្នុង​ជីវិត » ។

នាង Moretz បាន​ចូលរួម​សម្តែង​តាំងពី​អាយុ​៧​ឆ្នាំ និង​នៅ​មាន​ស្នាដៃ​ចុង​ក្រោយ​របស់​នាង​ត្រៀម​បញ្ចាំង​ក្នុងឆ្នាំនេះ ។ សរុប​ស្នាដៃ​សម្តែង​របស់​នាង​ចំនួន​១៦​រឿង ។

តារា​សម្តែង Moretz និយាយ​ថា «​ខ្ញុំ​មិន​ចង់​ឈប់ ភ្លាម​ៗ​ទេ គ្រាន់តែ​ចង់​ឈប់​សម្រាក​ធ្វើការ​ជ្រើសរើស​ដោយ​ខ្លួនឯង និង​មាន​ភាព​ស្មុគស្មាញ​ទាក់ទិន​នឹង​ការ​សម្តែង » ។

ការ​សម្រេចចិត្ត​បែប​នេះ​កើតឡើង ក្រោយ​ពី Chloe Moretz និង  Brooklyn Beckham កូនប្រុស​របស់​ដេ​វី​ដ បេ​ក​ខាំ ទើបតែ​ផ្តាច់ចំណង​ស្នេហ៍​នឹង​គ្នា ៕