បវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេ

6 Videos


នាង Crystal Fung ដែលទើបនឹងល្បីឈ្មោះ ក្រោយពីក្លាយជាម្ចាស់ពានរង្វាន់បវរកញ្ញាឯក ហុងកុង បានជួបនឹងរឿងរ៉ាវជាច្រើនកាលពីពេលកន្លងទៅនេះ ។

រឿងរ៉ាវចុងក្រោយគេនេះគឺ នាងត្រូវបានគេចោទថាជា ស្រីដណ្តើមប្រុសគេ ។ ពិតណាស់ នាងធ្លាប់បានប្រាប់ថា សព្វថ្ងៃនាងមានមិត្តប្រុសម្នាក់ដែលមានឈ្មោះថា Martin ។ ព្រោះតែការចោទប្រកាន់បែបនេះ នាងក៏បានចេញមុខបកស្រាយ ក្រោយពីបង្ហាញខ្លួនដំបូង ជាសាធារណៈ ក្នុងនាមជាបវរកញ្ញាឯកហុងកុង ។ នាងបានប្រាប់ថា នាងនឹងប្រឈមមុខរាល់បញ្ហា ទាំងអស់ ហើយចំពោះការចោទប្រកាន់នេះ នាងសូមធ្វើការបដិសេធទាំងស្រុង ។ នាងបានបញ្ជាក់ប្រាប់ថា នាងមិនមែនជាជនទីបីឡើយ ហើយនាង និង មិត្តប្រុសបានទាក់ទងគ្នា ក្រោយពីស្នេហាចាស់របស់មិត្តប្រុសបែកបាក់គ្នាជាច្រើនឆ្នាំមកហើយ ។

គួរបញ្ជាក់ដែរថា នាងបានទទួលពានរង្វាន់នេះ ក្រោយពីទទួលការបោះឆ្នោតគាំទ្រប្រមាណ ៣៦,៦៧៩ សំឡេង ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

បវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេបវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេបវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេបវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេបវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេបវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេបវរកញ្ញាឯកហុងកុងថ្មី ត្រូវគេចោទថាដណ្តើមសង្សារគេ