ទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាប

6 Videos


ថ្វីដ្បិតតែមានវ័យរាងជ្រេបន្តិចក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់តារាសម្តែងជើងចាស់ ទេព រិន្ទដារ៉ូ ហាក់មិនមានការថយចុះនោះទេ ។ អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ ថ្មីៗនេះលោកទើប តែទទួលថតរឿងកុនខ្នាតតូចមួយទៀតហើយមានចំណងជើងថា «ព្រឹកថ្ងៃបន្ទាប់» ដែលជាការថតរបស់ផលិតករអូស្ត្រាលីលើទឹកដីសៀមរាបអង្គរថែមទៀតផង ។

ទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាប

ទាក់ទងនឹងការថតរឿងថ្មីនេះដែរ លោកបានឱ្យដឹងតាមរយៈការបង្ហោះជាសារប៉ុន្មាឃ្លានៅលើ គណនីហ្វេសប៊ុកផ្ទាល់របស់លោកថា «មានឱកាសចូលរួមសម្តែងជាមួយតារាបរទេសម្តងទៀត នៅលើទឹកដីខេត្តសៀមរាប ភាពយន្តខ្នាតតូចរឿង«ព្រឹកថ្ងៃបន្ទាប់» របស់អូស្ត្រាលី បែបមនោ សញ្ចតនាកម្សត់ដែលផលិតយ៉ាងផ្ចិតផ្ចង់ ។ រយៈពេលខ្លីតែទទួលបានបទពិសោធថ្មីថែមទៀត ហើយនិងមានការសហការបានយ៉ាងល្អប្រសើរ ជាមួយក្រុមការងារដែលសុទ្ធសឹងជាអ្នក អាជីពផលិតភាពយន្ត សង្ឃឹមថានឹងទទួលបានការគាំទ្រច្រើន…» ។

ទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាប

ការទទួលថតរឿងថ្មីរបស់លោកបានធ្វើឱ្យទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង និង ទទួលបានការគាំទ្រយ៉ាខ្លាំងផងដែរ ។ គួរបញ្ជាក់ថា ការសហការថតជាមួយនឹងផលិតករ បរទេសនេះ គឺមិនមែនជាលើកទីមួយសម្រាប់តារាសម្តែងជើងចាស់រូបនេះដែរ កន្លងមកលោក ក៏ធ្លាប់បានសហការថតជាមួយផលិតករ និង តារាលំដាប់ហូលីវូតផងដែរក្នុងការថតរឿងនោះ ៕ ប្រមាញ់តួ

ទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាបទេព រិន្ទដារ៉ូ ថតរឿងថ្មីលើទឹកដីសៀមរាប