លី អ៊ីវ៉ាធីណា ថា ​​បើ​មាន​ចិត្ត​ឈ្នានីស​មែន ​ពេល សុខ ពិសី ក្រឡាប់​ឡាន….

យប់មិញ​នេះ លី អ៊ីវ៉ាធីណា បាន​ចេញ​វីដេអូ និង​បាន​និយាយ​ថា​ នាង​គ្មាន​ចិត្ត​ឈ្នានីស ឬ​ច្រណែន សុខ ពិសី ឡើយ។ ប្រសិន​បើ​មាន​ចិត្ត​បែប​នោះ​មែន ពេល​ម្ចាស់​បទ “អូន​ជា​ប្រពន្ធ នាង​ជា​សង្សារ” មាន​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ឡាន ក៏​អ្នកនាង​មិន​ឲ្យ​ម្ដាយ​​ទៅ​សួរសុខទុក្ខ ពិសី នៅ​មន្ទីរពេទ្យ​ឡើយ។

 

លី អ៊ីវ៉ាធីណា ថា ​​បើ​មាន​ចិត្ត​ឈ្នានីស​មែន ​ពេល សុខ ពិសី ក្រឡាប់​ឡាន….

 

ម្ចាស់​បទ “ចាំ​នៅតែ​ចាំ” បាន​បន្ត​ថា ​នៅ​ក្នុង​កម្មវិធី ពេញចិត្ត​អត់ នាង​គឺជា​គណៈកម្មការ​មួយ​រូប ហើយ​នាង​គ្រាន់តែ​​និយាយ​ថា ​បេក្ខនារី​ដែល​ប្រឡង​នោះ​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម សុខ ពិសី ប៉ុណ្ណោះ។ អ្នកនាង​បាន​លើក​ជា​សំណួរ​វិញ​ថា ​តើ​ត្រង់​ណា​ដែល​ថា​នាង​ច្រណែន សុខ ពិសី ?

 

លី អ៊ីវ៉ាធីណា បាន​បន្ត​ទៀត​ថា “តាំងពី​ដើម​ដែល​បង​ស្គាល់​ប្អូន ​បង​អត់​ដែល​ឈ្នានីស ឬ​ច្រណែន​ជាមួយ​អូន​គឺ​បង​អត់​មាន​ទេ។ អឺម​គិត​ទៅ​ពេល​ដែល​អូន​ក្រឡាប់​ឡាន​ជាមួយ​ម៉ាក់​អូន ​តែ​ប្រសិន​បើ​ខ្ញុំ ​បើ​បង​មាន​ចិត្ត​ឈ្នានីស​អូន​មែន បង​មិន​ឲ្យ​អ្នក​ម្ដាយ​របស់​បង​ទៅ​មើល​អូន​នៅ​មន្ទីរពេទ្យ​ទេ”។

 

 

ចុងក្រោយ​តារា​ស្រី​វ័យ ៣១ ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ថា​ ការ​ចេញ​វីដេអូ​ឃ្លីប​នោះ មិនមែន​ជា​ការ​ឈ្នានីស​កញ្ញា សុខ ពិសី ឡើយ៕

 

ចុចអានសុខ ពិសី និង​ លី អ៊ីវ៉ាធីណា កំពុង​ស្ថិត​​ក្នុង​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​​

 

អត្ថបទ៖ទ្រី រ៉ាវី
វីដេអូ៖Facebook Pageលី អ៊ីវ៉ាធីណា