Vj Alaskoo ថា សុខ ពិសី និង​ លី អ៊ីវ៉ាធីណា ខុស​ដូច​គ្នា

Vj Alaskoo ដែល​ជា​ពិធីករ និង​ជា​តារា​សម្ដែង​មួយ​រូប បាន​ចូល​មក​បញ្ចេញ​មតិ ឲ្យ​​កំហុស​ម្នាក់​បន្តិច​ទៅ​លើ​គូ​ជម្លោះ​ពាក្យ​សំដី សុខ ពិសី និង លី អ៊ីវ៉ាធីណា បន្ទាប់​ពី​ធីណា និយាយ​ពី​បេក្ខជន​ម្នាក់​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម ហើយ​ត្រូវ ពិសី ប្រកាន់។

 

Vj Alaskoo ថា សុខ ពិសី និង​ លី អ៊ីវ៉ាធីណា ខុស​ដូច​គ្នា

 

 

អៀង សំអាត ដែល​ភាគ​ច្រើន​ក្នុង​សង្គម​សិល្បៈ គេ​ស្គាល់​ថា Vj Alaskoo នោះ បាន​បញ្ចេញ​មតិ​ជុំ​វិញ​នេះ ដោយ​មិន​ចង់​ឲ្យ​មាន​ការ​បែង​ចែក ឬ​រើសអ្នក​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ព្រោះ​សុទ្ធ​ជា​អ្នក​បម្រើ​អារម្មណ៍​ទស្សនិកជន​ដូច​គ្នា ងាយ​នឹង​ជួប​គ្នា​ជា​រឿយ។ លោក​ថា សម្រាប់​លោក គឺ​ពួក​គេ​ទាំង​ពី​មាន​កំហុស​ម្នាក់​បន្តិច។

 

Vj Alaskoo ថា សុខ ពិសី និង​ លី អ៊ីវ៉ាធីណា ខុស​ដូច​គ្នា

 

 

“តាម​យោបល់​ខ្ញុំ​ ធីណា​ ប្រើ​ពាក្យ​ធ្ងន់​បន្តិច​ហើយ​ ។ មិន​គួរប្រើ​ពាក្យ​ថា​ល្អ​ជាង​ម្ចាស់​ដើម​ទេ ជាក់​ស្តែង​បេក្ខនារី​ច្រៀង​មិន​សូវ​ត្រូវ​ភ្លេង!​គួរ​បក​ស្រាយ​លើក​ទឹក​ចិត្ត​ម្ចាស់​បទ​ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​វាយ​ប្រហារ​គ្នា​កាន់​តែ​ខ្លាំង…”។ ដោយ​ឡែក សុខ ពិសី វិញ ក៏​លោក​ថា ជ្រុល​បន្តិច​ដែរ ដោយ​មិន​គួរ​ប្រើ​ពាក្យ​ “ឈ្នានីស” ឡើយ ព្រោះ​ថា ជួន​កាល​ ធីណា ខុស​ដោយ​ចេតនា ដោយ​សារ​និយាយ​មិន​បាន​ព្រៀង​ទុក៕​

 

ខាង​ក្រោម​នេះ ជា​សារ​របស់​តារា​ប្រុស​ដែល​មាន​អតីតភាព​ជា​ពលករ​​ធ្វើ​ការ​នៅ​កូរ៉េ​រូប​នេះ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​​ព្រឹក​នេះ៖

 

 

Vj Alaskoo ថា សុខ ពិសី និង​ លី អ៊ីវ៉ាធីណា ខុស​ដូច​គ្នា