អ្នក​ចាំទី​ដែល​ធ្វើ​ឲ្យ​របូត​គ្រាប់​៤៣​គ្រាប់​ត្រឹម​មួយ​ប្រកួត​ត្រូវ​ប៉ូលីស​ធ្វើ​ការ​នាំ​ខ្លួន​

កាលពីពេលថ្មីៗនេះមានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងប្រទេសអាល្លឹម៉ង់ដោយក្លឹប SV Vonderor បានទទួលរងក្ដីអាម៉ាសជាខ្លាំងជាមួយនឹងលទ្ធផលមិនស្មានដល់គឺ០ទល់នឹង៤៣ក្រោមដៃក្លឹប PSV Oberhausen ។

តាមប្រភព Germany Newspaper បានឲ្យដឹងថាក្រោយពីការប្រកួតនោះបាន៥ថ្ងៃក្រុមប៉ូលីសបានមកធ្វើការការនាំខ្លួនអ្នកចាំទីវ័យ២៥ឆ្នាំរបស់ក្លឹប SV Vonderor គឺកីឡាករ Marco Kwiotek ដើម្បីធ្វើការសាកសួរជុំវិញលទ្ធផលនៃការប្រកួតនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះនាយកប្រតិបត្តិក្លឹប SV Vonderor គឺលោក Christian Schröer បានមានប្រសាសន៍ថា « ប៉ូលិស មិនទាន់ប្រាប់យើងថា មានអ្វីកើតឡើងទេ ហើយយើងក៏ហៅទូរសព្ទទៅ Kwiotek មិនចូលផងដែរ។ តែយ៉ាងខ្ញុំសង្ឃឹមថា គាត់នឹងអាចចូលលេងបាននៅប្រកួតបន្ទាប់ » ។


អ្នក​ចាំទី​ដែល​ធ្វើ​ឲ្យ​របូត​គ្រាប់​៤៣​គ្រាប់​ត្រឹម​មួយ​ប្រកួត​ត្រូវ​ប៉ូលីស​ធ្វើ​ការ​នាំ​ខ្លួន​

  • អ្នក​ចាំទី​ដែល​ធ្វើ​ឲ្យ​របូត​គ្រាប់​៤៣​គ្រាប់​ត្រឹម​មួយ​ប្រកួត​ត្រូវ​ប៉ូលីស​ធ្វើ​ការ​នាំ​ខ្លួន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កីឡា
Tags: