ស្នេហាត្រីក្រោណរវាង លី មីនហូ បា ស៊ូស៊ី និង ថៃល័រ ស្វ៊ីស ទៅជាយ៉ាងម៉េចឱ្យប្រាកដ?

6 Videos


ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា លី មីនហូ (Lee Min Ho)និង ថៃល័រ ស្វ៊ីស (Taylor Swift)មានទំនាក់ទំនងស្នេហា និង គូស្នេហ៍ដែលស័ក្តិសមគ្នាបំផុត បើប្រៀបធៀបជាមួយ តារាស្រី បា ស៊ូស៊ី (Bae Suzy)។ សម្រាប់ព័ត៌មានដែលថា លី មីនហូ និង តារាចម្រៀងជនជាតិអាមេរិក ថៃល័រ ស្វ៊ីស មានទំនាក់ទំនងស្នេហា ជារឿងដែលមិត្តអ្នកគាំទ្រកូរ៉េគ្រប់រូបមិនដែលបាននឹកគិតដល់។

ស្នេហាត្រីក្រោណរវាង លី មីនហូ  បា ស៊ូស៊ី និង ថៃល័រ ស្វ៊ីស ទៅជាយ៉ាងម៉េចឱ្យប្រាកដ?ស្នេហាត្រីក្រោណរវាង លី មីនហូ  បា ស៊ូស៊ី និង ថៃល័រ ស្វ៊ីស ទៅជាយ៉ាងម៉េចឱ្យប្រាកដ?
ដើមឫសគល់នៃព័ត៌មានពាក្យចចាមអារ៉ាមនេះផ្ទុះឡើងបន្ទាប់ពីបណ្តាញព័ត៌មាន Channel News Asia បានចុះផ្សាយថា លោក លី មីនហូ គួរតែជាបុរសដែលស័ក្តិសមបំផុតសម្រាប់តារាចម្រៀង ថៃល័រ ស្វ៊ីស មិនតែប៉ុណ្ណោះ ថែមទាំងបញ្ជាក់ទៀតថា លី មីនហូ និង ថៃល័រ ស្វ៊ីស គឺជាគូស្នេហ៍ដ៏ឃ្យូដដោយប្រើពាក្យថា «Swift-lee »។

ស្នេហាត្រីក្រោណរវាង លី មីនហូ  បា ស៊ូស៊ី និង ថៃល័រ ស្វ៊ីស ទៅជាយ៉ាងម៉េចឱ្យប្រាកដ?ស្នេហាត្រីក្រោណរវាង លី មីនហូ  បា ស៊ូស៊ី និង ថៃល័រ ស្វ៊ីស ទៅជាយ៉ាងម៉េចឱ្យប្រាកដ?

Posted by Popular TV on Friday, September 16, 2016

បន្ទាប់ពីផ្ទុះព័ត៌មានបែបនេះ ធ្វើឱ្យមិត្តអ្នកគាំទ្រតារាទាំងពីរមានអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំង។ រីឯបណ្តាញព័ត៌មាន The International Business Times បានបញ្ជាក់ថា លោក លី មីនហូ និង តារាស្រី ថៃល័រ ស្វ៊ីស ហាក់ដូចជាមិនធ្លាប់បានជួបមុខគ្នាសូម្បីតែម្តង ដូចនេះអាចនិយាយបានថា វាជាព័ត៌មានហួសហេតុដែលមិនអាចជឿបាន។

ស្នេហាត្រីក្រោណរវាង លី មីនហូ  បា ស៊ូស៊ី និង ថៃល័រ ស្វ៊ីស ទៅជាយ៉ាងម៉េចឱ្យប្រាកដ?ជាងនេះទៅទៀត បណ្តាញព័ត៌មាន The International Business Times ថែមទាំងអះអាងថា លោក លី មីនហូ និង តារាចម្រៀងកូរ៉េ បា ស៊ូស៊ី នៅតែមានទំនាក់ទំនងល្អ ទោះជាពួកគេមិនមានពេលបានជួបមុខមុខគ្នា៕ ខេរី (ប្រភព៖ អ៊ីឃ្វីស៊ី)

ស្នេហាត្រីក្រោណរវាង លី មីនហូ  បា ស៊ូស៊ី និង ថៃល័រ ស្វ៊ីស ទៅជាយ៉ាងម៉េចឱ្យប្រាកដ?