Apple កំពុង​ដោះ​ស្រាយ​​បញ្ហា​ពីរ​​លើ iPhone 7​

តាម​វិបសាយ​ MacRumors ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Apple កំពុង​ស៊ើប​អង្កេត​ និង​ ស្វែង​រក​ដំណោះ​ស្រាយ​ ចំពោះ​បញ្ហា​ចំនួន​ពីរ​ដែល​មាន​លើ​ iPhone ជំនាន់​ថ្មី។

 

Apple កំពុង​ដោះ​ស្រាយ​​បញ្ហា​ពីរ​​លើ iPhone 7​

 

បញ្ហា​មួយ​គឺ​ទាក់​ទង​នឹង​កាស​ស្ដាប់​​ Lighting ដោយ​ពេល​កំពុង​ប្រើ​កាស​មាន​បញ្ហា​មួយ​ធ្វើ​ឲ្យ​ប៊ូតុង​បញ្ជា​កាស​លែង​ដំណើរ​ការ។ ត្បិត​ថា​​សំឡេង​នៅ​បន្ត​ចាក់ ប៉ុន្តែ​ប៊ូតុង​បញ្ជា​មិន​ដំណើរ​ការ​ឡើយ​ ហេតុ​នេះ​មិន​អាច​​ចុច​បន្ថែម​បន្ថយ​សំឡេង​, ប្រើ​មុខងារ​ Siri និង​ ចុច​ទទួល​ទូរសព្ទ​បាន​ឡើយ។ ចំពោះ​បញ្ហា​នេះ​ Apple គ្រោង​នឹង​បញ្ចេញ​ការ​អាប់ដេត​ Software ថ្មី​​នៅ​ពេល​ខាង​មុខ​ដើម្បី​ដោះស្រាយ ដោយ​មិន​បញ្ជាក់​ថា​នឹង​បញ្ចេញ​ពេល​ណា​ឡើយ។

 

Apple កំពុង​ដោះ​ស្រាយ​​បញ្ហា​ពីរ​​លើ iPhone 7​

 

បញ្ហា​មួយ​ផ្សេង​ទៀត​ទាក់​ទង​នឹង​សេវា​ទូរសព្ទ ដោយ​ទាំង​ iPhone 7 និង​ 7 Plus អាច​ជួប​បញ្ហា​បាត់​សេវា​ក្រោយ​ពី​បិទ​មុខងារ​ Airplan Mode លើ​ទូរសព្ទ​រួច។ បច្ចុប្បន្ន​នេះ​ Apple បាន​ផ្ដល់​ដំណោះ​ស្រាយ​ដោយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Restart (បិទទូរសព្ទ​រួច​បើក​វិញ) ទូរសព្ទ ហើយ​ប្រសិន​បើ​នៅ​តែ​គ្មាន​សេវា​អាច​សាក​ល្បង​ដក​ស៊ីម​កាត​ រួច​ដោត​ចូល​វិញ។ ចំពោះ​បញ្ហា​​សេវា​ទូរសព្ទ​នេះ​ Apple កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​​មូលហេតុ​នៅ​ពី​ក្រោយ។

 

 

ក្រៅ​ពី​បញ្ហា​ពីរ​ខាង​លើ​ ម្សិលមិញ​នេះ​​ក៏​មាន​​បញ្ហា​មួយ​​​លើ​ iPhone 7 និង 7 Plus ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ជួប​​ប្រទះ នោះ​គឺ​​ការ​បញ្ចេញ​សំឡេង​ប្លែក​នៅ​ពេល​ម៉ាស៊ីន​ទូរសព្ទ​បញ្ចេញ​កម្លាំង​ខ្លាំង៕​​​​​​​

 

ចុច​អាន៖ អ្នក​ប្រើ iPhone 7 ជួប​បញ្ហា​ទូរសព្ទ​លាន់​ឮសំឡេង​ប្លែក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumors​​​​