GoPro Hero 5​ ​ចេញ​ថ្មី​ ​អាច​ប្រើ​​ក្នុង​ទឹក​ជម្រៅ ១០ ម៉ែត្រ មិន​​ប្រើ​ស្រោម​

GoPro Hero 5​ ​ទើប​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ ​អម​ជា​មួយ​បច្ចេកវិទ្យា​ចាប់​រូបភាព​ ​និង​វីដេអូ​ដ៏​ទំនើប ហើយ​បន្ថែមការរចនាថ្មីទាន់សម័យសម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្ន។

 

GoPro Hero 5​ ​ចេញ​ថ្មី​ ​អាច​ប្រើ​​ក្នុង​ទឹក​ជម្រៅ ១០ ម៉ែត្រ មិន​​ប្រើ​ស្រោម​

 

ជា​មួយ​តម្លៃ​ ​៣៩៩​ ​ដុល្លារ​ ​សម្រាប់​ ​Hero 5 Black​ ​និង​ ​២៩៩​ ​ដុល្លារ​ ​សម្រាប់​ ​Hero 5 Session​ ​កាមេរ៉ា​ទាំង​ពីរ​នេះ​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ ​4K​ ​ក្នុង​ល្បឿន​ ​៣០​ ​frames​ ​ក្នុង​មួយ​វិនាទី​ ​ហើយ​អាច​ប្រើប្រាស់​ក្នុង​ទឹក​ជម្រៅ​ ​១០​ ​ម៉ែត្រ​ដោយ​មិន​ត្រូវ​ការ​ស្រោម​ការពារ​ដូច​ម៉ូដែល​មុន​ៗ។

 

Hero 5 Black​ ​មាន​កម្រិត​ចាប់​រូបភាព​ ​១២​ ​មេហ្គាភិចសែល, អាច​ថត​រូបភាព​ក្នុង​ទម្រង់​ ​RAW​ ​file​ ​និង​អាច​ថត​វីដេអូ​ប្រភេទ​ ​Wide Dynamic Range, មាន​អេក្រង់​ ​LCD​ ​Touch Screen​ ​ទំហំ​ ​២​ ​អ៊ីញ​ ​និង​បំពាក់​រួច​ជា​ស្រេច​នៅ​មុខងារ​ ​GPS។

 

Hero 5 Session​ ​មាន​កម្រិត​ចាប់​រូបភាព​ ​១០​ ​មេហ្គាភិចសែល ហើយ​អាច​ថតរូប​ ​និង​វីដេអូ​ ​ជា​ ​File​ ​ធម្មតា​ ​តែ​ងាយ​ស្រួល​យក​មក​កែ​ដោយ​កម្មវិធី​នានា។

 

GoPro Hero 5​ ​ចេញ​ថ្មី​ ​អាច​ប្រើ​​ក្នុង​ទឹក​ជម្រៅ ១០ ម៉ែត្រ មិន​​ប្រើ​ស្រោម​

Hero 5 Black​

 

GoPro Hero 5​ ​ចេញ​ថ្មី​ ​អាច​ប្រើ​​ក្នុង​ទឹក​ជម្រៅ ១០ ម៉ែត្រ មិន​​ប្រើ​ស្រោម​

Hero 5 Session

 

ចំណុច​ពិសេស​នៃ​កាមេរ៉ា​ទាំង​ពីរ​នេះ​ ​គឺ​អាច​ទទួល​ការ​បញ្ជា​ដោយ​សំឡេង​ ​ហើយ​នឹង​បញ្ជូន​ទិន្នន័យ​នានា​ក្នុង​កាមេរ៉ា​ទៅ​កាន់​សេវា​កម្ម​ផ្ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ ​(Cloud)​ ​របស់​ ​GoPro​ ​ដោយ​ស្វ័យប្រវត្ត (ពេល​មាន​អ៊ីនធឺណិត)៕

 

អានបន្ត​ ​៖ Galaxy C5 សមត្ថភាព​ខ្លាំង រាង​ស្រដៀង iPhone 6s តម្លៃតែ ៣៥០ ដុល្លារ

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge