Google DevFest 2016 ប្រមូល​ផ្តុំ​​អ្នក​បច្ចេកវិទ្យា ​មិន​ចេះ​កូដ​ក៏​អាច​ចូល​រូម​បាន

កម្មវិធី GDG DevFest Hackathon 2016 ជា​ព្រឹត្តិការណ៍​ប្រមូល​ផ្តុំ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន មក​ចែក​រំលែក​បទពិសោធន៍ បង្ហាញ​ពី​ផលិតផល​ថ្មីៗ​របស់ Google និង​មាន​ការ​ប្រកួត​ប្រជែង​បង្កើត​កម្មវិធី​​ថ្មីៗ ​ទោះបី​មិន​ចេះ​កូដ ក៏​អាច​ចូល​រួម​បាន​ដែរ។

 

Google DevFest 2016 ប្រមូល​ផ្តុំ​​អ្នក​បច្ចេកវិទ្យា ​មិន​ចេះ​កូដ​ក៏​អាច​ចូល​រូម​បាន

រូបថតផ្តល់​ឱ្យ៖ GDG-2015

 

លោក ជី សុផាត ជា​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​នេះ បាន​ប្រាប់​ឲ្យ​​ដឹង​ថា កម្មវិធី GDG DevFest Hackathon ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​រាល់​ឆ្នាំ​ដែរ ​ពោល​គឺ​អ្នក​ដែល​ចូល​ចិត្ត​ផ្នែក​បច្ចេកវិទ្យា​ទាំង​អស់​អាច​ចូល​រួម​បាន​ដោយ​សេរី និង​មាន​ឧកាស​បាន​ជួប​ផ្ទាល់​ជាមួយ​បុគ្គល​​លេច​ធ្លោ​ក្នុង​វិស័យ​បច្ចេកវិទ្យា ព្រម​ទាំង​ទទួល​បាន​បទពិសោធន៍ និង​គំនិត​បង្កើត Start Up ថ្មី​ជាដើម។

 

Google DevFest 2016 ប្រមូល​ផ្តុំ​​អ្នក​បច្ចេកវិទ្យា ​មិន​ចេះ​កូដ​ក៏​អាច​ចូល​រូម​បាន

 

 

លោក​បាន​បន្ត​ថា ដើម្បី​បញ្ជាក់​ពី​ការ​ចូល​រួម ដំណាក់​កាល​ដំបូង​អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​បំពេញ​ពាក្យ តាម​លីង​ខាង​ក្រោម ដែល​មាន​សុពល​ភាព​រហូត​ដល់​ថ្ងៃ​ទី ៩ ខែ តុលា ឆ្នាំ​២០១៦ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​នឹ​ងប្រព្រឹត្ត​ទៅ​នៅ​អគារ​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ(CKCC) ស្ថិត​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២៨-២៩ ខែ​តុលា ឆ្នាំ​ ២០១៦

 

ចុះ​ឈ្មោះតាម link ខាងក្រោមនេះ

-Application Form

 

 

អត្ថបទ៖ រក្សា