សិស្ស​ ​IT​ ​ឥណ្ឌា​ម្នាក់​​ទទួល​រង្វាន់​ជាង ១ម៉ឺន​ដុល្លារ​ ​ព្រោះ​​រក​ឃើញ​ចន្លោះ​ប្រហោង​ ​Facebook

Arun S Kumar​ ​អាយុ​ ​២០​ ​ឆ្នាំ​ ​ជា​និស្សិត​ផ្នែក​វិស្វករ​កុំព្យូទ័រ​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​និង​គ្រប់គ្រង​ ​MES​ ​នៃ​ទីក្រុង​ ​Chathannoor​ ​ប្រទេស​ឥណ្ឌា​ ​ទើប​ទទួល​រង្វាន់​ ​១៦ ០០០​ ​ដុល្លារ​ក្រោយ​គេ​រក​ឃើញ​ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព​លើ​ប្រព័ន្ធ​គ្រប់គ្រង​ម៉ាស៊ីន​មេ​របស់​ ​Facebook។

 

សិស្ស​ ​IT​ ​ឥណ្ឌា​ម្នាក់​​ទទួល​រង្វាន់​ជាង ១ម៉ឺន​ដុល្លារ​ ​ព្រោះ​​រក​ឃើញ​ចន្លោះ​ប្រហោង​ ​Facebook

 

ចន្លោះ​ប្រហោង​នោះ​គឺ​អាច​ឲ្យ​ ​Hacker​ ​ចូល​ទៅ​គ្រប់គ្រង​លើ​គណនី​ ​ឬ​ទំព័រ​ ​Facebook​ ​នានា​ដោយ​ចំណាយ​ពេល​តែ​ ​១០​ ​វិនាទី​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​ ​Arun S Kumar​ ​គេ​ក៏​ធ្លាប់​រក​ឃើញ​នូវ​ចន្លោះ​ប្រហោង​ស្រដៀង​នេះ​នៅ​ក្នុង​ប្រព័ន្ធ​របស់​ ​Facebook​ ​ម្ដង​រួច​ហើយ​កាល​ពី​ ​៣​ ​ឆ្នាំ​មុន​ ​ហើយ​បាន​រង្វាន់​ ​៤៦​ ​០០០​ ​ដុល្លារ។ លើស​ពី​នេះ​គេ​ក៏​ធ្លាប់​រក​ឃើញ​កំហុស​បច្ចេកទេស​នានា​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ ​Google​ ​ផង​ដែរ។

 

សិស្ស​ ​IT​ ​ឥណ្ឌា​ម្នាក់​​ទទួល​រង្វាន់​ជាង ១ម៉ឺន​ដុល្លារ​ ​ព្រោះ​​រក​ឃើញ​ចន្លោះ​ប្រហោង​ ​Facebook

 

Kumar​ ​ក៏​ជា​និស្សិត​ ​IT​ ​ឥណ្ឌា​តែ​ម្នាក់​គត់​ដែល​ទទួល​មេដាយ​ ​White Hat Hacker​ ​ពី​ ​Facebook​ ​និង​ទទួល​ងារ​ជា​អ្នក​ជួយ​បង្កើន​កម្រិត​សុវត្ថិភាព​លើ​បណ្ដាញ​អ៊ីនធឺណិត។ ជុំវិញ​ស្នាដៃ​ដ៏​ច្រើន​ ​Arun S Kumar​ ​បង្ហាញ​ថា​គេ​នឹង​យក​ប្រាក់​រង្វាន់​ទាំង​នោះ​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស​ ​ខណៈ​ដែល​មាន​ឪពុក​ជា​មន្ត្រី​ថ្នាក់​ភូមិបាល​ ​(ស្មៀន​ភូមិ) និង​មាន​ម្ដាយ​ជា​មេផ្ទះ៕

 

អាន​បន្ត​ ​៖​ សឹង​មិន​ជឿ​​លទ្ធផលត្រាំ​ក្នុង​ទឹក iPhone 7 និង Galaxy S7

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​indiatimes