ភាគហ៊ុន​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​ធ្លាក់​ចុះ​រយៈពេល​ជាង​3​ខែ​ហើយ

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ភាគហ៊ុន​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​ធ្លាក់​ចុះ​២,០១% កាលពី​ថ្ងៃ​សុក្រ ដែល​ជា​តួលេខ​ធំ​ជាងគេ​ក្នុង​រយៈពេល​៣​ខែ​នៃ​ការ​ធ្លាក់​ចុះ​នេះ ។

យោង​តាម CME Group បាន​ឲ្យ​ដឹង​ថា អ្នកជំនួញ​កំពុង​គិត​ថា មាន​តែ​អត្រា​១២%​ទេ​ដែល​អាច​កើនឡើង​ក្នុង​ខែ​នេះ ដែល​វា​តិច​ជាង​ការ​គិត​ទុក​មុន​ក្នុង​ថ្ងៃ​ពុធ ដែល​ស្មើនឹង​១៥% ។ ទិន្នន័យ​អតិផរណា​តម្លៃ​ចំណាយ គឺជា​ការ​កំណត់​មួយទៀត​សម្រាប់​អ្នកជំនួញ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​អត្រា​នេះ ។

ស​ន្ទ​ស្សន៍​ភាគហ៊ុន​របស់​ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​ទាញ​ចុះ​ដោយ​វដ្ត និង​សេវាកម្ម​អតិថិជន ហើយ​ក៏​មាន​អត្រា​ប្រចាំ​ស​ប្តា​ហ៍​ធ្លាក់​ចុះ​០,៤%​ផង​ដែរ ។ ជាក់ស្តែង ភាគហ៊ុន​របស់​ក្រុមហ៊ុន SM Investments Corp និង Aboitiz Equity Ventures Inc បាន​ធ្លាក់​ចុះ​៣,៧% ។

លោក Anton Alfonso អ្នកវិភាគ​ក្នុង RCBC Securities Inc បាន​និយាយ​ថា វិនិយោគិន​កំពុង​តែ​ទាញ​ផលប្រយោជន៍​ពី​ការ​កើនឡើង​បន្តិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។ ភាគហ៊ុន​ក្នុងស្រុក​នឹង​តាមដាន​សកម្មភាព​ក្នុង​ទីផ្សារ​អា​មេ​រិ​ក នា​ស​ប្តា​ហ៍​ខាង​មុខ ។

ចំណែកឯ​ភាគហ៊ុន​ក្នុង​ប្រទេស​សិង្ហ​បុរី​វិញ​បាន​កើនឡើង​០,៧៨% ដែល​មាន​ភាគហ៊ុន​ផ្នែក​ហិរញ្ញវត្ថុ និង​ថាមពល​នាំមុខ ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន DBS Group Holdings Ltd បាន​កើនឡើង​១,៣% និង Keppel Corp Ltd បាន​កើន​០,៨% ។

លោក Vishnu Varathan អ្នក​សេដ្ឋកិច្ច​ក្នុង​ធនាគារ Mizuho Bank បាន​ឲ្យ​ដឹង​ថា ការ​អន់​ថយ​នៃ​សេចក្តី​សង្ឃឹម​ទៅ​លើ​ការ​កើនឡើង​នៃ​អត្រា​ធនាគារ Fed គឺ​បង្កើន​ឲ្យ​មានគំនិត​ភ័យ​ខ្លាច​នឹង​ហានិភ័យ​កាន់តែ​ខ្លាំង​ឡើង ។

សម្រាប់​ស​ប្តា​ហ៍​មុន ភាគហ៊ុន​របស់​សិង្ហ​បុរី​បាន​ថយ​ចុះ​១,៦% ។ ចំណែក​ទីផ្សារ​ម៉ា​ឡេ​ស៊ី​បាន​បិទ​ដោយសារ​មានបុណ្យ​ជាតិ ៕