មនុស្ស​ជិត​ពីរ​ពាន់​នាក់​ ផ្សងព្រេង​ឆ្លង​កាត់​ប៉ូល​ខាងជើង​ដោយ​ជោគ​ជ័យ​

នាវាទំនើបមួយគ្រឿង កំពុងធ្វើដំណើរឆ្លងកាត់ភាគពាយ័ព្យប្រទេស កាណាដា មានអ្នកដំណើរជាងមួយពាន់នាក់ និងនាវិក ៦០០ នាក់ បានឆ្លងកាត់ភាគខាងជើងនៃផែនដី ជាកន្លែងដែលនាវាធម្មតាមិនអាចឆ្លងកាត់បាន ដោយសារផ្ទាំងទឹកកកធំៗ ពេលនេះនាវាបានបញ្ចប់ការធ្វើដំណើររយៈពេល ៣២ ថ្ងៃលើមហាសមុទ្រ អាកទិច ស្របពេលដែលពិភពលោកមានសីតុណ្ហភាពកើនឡើងធ្វើឲ្យទឹកកករលាយច្រើន ។

អ្នកគ្រប់គ្រងនាវានិយាយថា ការធ្វើដំណើរប្រព្រឹត្តទៅដោយល្អ ព្រោះបានរៀបចំគម្រោងជាមុនយ៉ាងល្អិតល្អន់ ហើយអ្វីដែលមិននឹកស្មានគឺផ្លូវធ្វើដំណើរមានទឹកកកតិចជាងការរំពឹងទុក ។ នាវានោះ អមដំណើរដោយនាវាបំបែកទឹកកកមួយគ្រឿងរបស់ អង់គ្លេស សម្រាប់ជួយក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសុវត្ថិភាពផ្លូវសមុទ្រ ។

ផ្លូវធ្វើដំណើរនោះ ជាផ្លូវដែលនាវាធ្លាប់មុនៗ ធ្លាប់បានធ្វើដំណើរអស់យៈពេលជាង ១០០ ឆ្នាំកន្លងមកហើយ ក្នុងនោះមានអ្នកស្រាវជ្រាវជនជាតិ ន័រវែស ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅនេះ ផ្លូវនាវាចរណ៍នៅប៉ូលខាងជើង មានបរិមាណទឹកកកកាន់តែតិច ។
មនុស្ស​ជិត​ពីរ​ពាន់​នាក់​ ផ្សងព្រេង​ឆ្លង​កាត់​ប៉ូល​ខាងជើង​ដោយ​ជោគ​ជ័យ​

មនុស្ស​ជិត​ពីរ​ពាន់​នាក់​ ផ្សងព្រេង​ឆ្លង​កាត់​ប៉ូល​ខាងជើង​ដោយ​ជោគ​ជ័យ​

ប្រភព៖ kqube

  • មនុស្ស​ជិត​ពីរ​ពាន់​នាក់​ ផ្សងព្រេង​ឆ្លង​កាត់​ប៉ូល​ខាងជើង​ដោយ​ជោគ​ជ័យ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: