សង្ឃឹម​ថា​គ្មាន​រឿង​អី​ក្នុង​សមយុទ្ធ​ ចិន-រុស្ស៊ី ​និង​ សមយុទ្ធ ​ជប៉ុន-អាមេរិក​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

នៅថ្ងៃច័ន្ទនេះ កងទ័ពជើងទឹករបស់ប្រទេស ចិន និង រុស្ស៊ី បានបញ្ចប់សមយុទ្ធយោធាក្នុងសមុទ្រចិនខាងត្បូង ធ្វើឡើងនៅក្បែរឆ្នេរខេត្ត ក្វាងទុង ចូលរួមដោយនាវាចម្បាំង, នាវាមុជទឹក និង យន្តហោះ ព្រមទាំងឧទ្ធម្ភាគចក្រ និងទាហាន ម៉ារីន ។ ចំណែកប្រទេស ជប៉ុន និង សហរដ្ឋអាមេរិក ក៏កំពុងធ្វើសមយុទ្ធយោធារួមគ្នាផងដែរក្នុងសមុទ្រចិនខាងត្បូង ជាអ្វីដែលទីក្រុង ប៉េកាំង ចាត់ទុកថា គឺជាសកម្មភាពមានបំណងធ្វើស្ថានភាពក្នុងតំបន់ស្មុគស្មាញ ។

កងទ័ព ចិន និង រុស្ស៊ី ហាត់សមផ្ដោតទៅលើប្រតិបត្តិការជួយសង្គ្រោះនៅលើសមុទ្រ, ប្រតិបត្តិការឡើងគោក និងសកម្មភាពផ្សេងៗរបស់កងទ័ព ដែលជាផ្នែកមួយនៃប្រតិបត្តិការធ្វើឡើងរួមគ្នារវាងកងទ័ពរបស់ប្រទេសពីរ ។

សមយុទ្ធនេះមានរយៈពេល ៨ ថ្ងៃ ចាប់ផ្ដើមតាំងពីថ្ងៃច័ន្ទសប្ដាហ៍មុន ស្របពេលដែលមានភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង ក្រោយតុលាការអាជ្ញាកណ្ដាលអន្តរជាតិទីក្រុង ឡាអេ សម្រេចបដិសេធការទាមទាររបស់ប្រទេស ចិន នូវទឹកដីក្នុងសមុទ្រចិនខាងត្បូង និងបានរិះគន់ដល់ការសាងសង់របស់ប្រទេស ចិន នៅលើតំបន់នោះ ។

ប្រទេស ចិន និង រុស្ស៊ី គឺជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសដែលមានទស្សននយោបាយប្រហាក់ប្រហែលគ្នា ទៅលើបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាប្រទេស ស៊ីរី ដែលជាគោលនយោបាយផ្សេងពីសហរដ្ឋអាមេរិក និងមហាអំណាចនៅអឺរ៉ុប ។
សង្ឃឹម​ថា​គ្មាន​រឿង​អី​ក្នុង​សមយុទ្ធ​ ចិន-រុស្ស៊ី ​និង​ សមយុទ្ធ ​ជប៉ុន-អាមេរិក​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

សង្ឃឹម​ថា​គ្មាន​រឿង​អី​ក្នុង​សមយុទ្ធ​ ចិន-រុស្ស៊ី ​និង​ សមយុទ្ធ ​ជប៉ុន-អាមេរិក​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

ប្រភព៖ kqube

  • សង្ឃឹម​ថា​គ្មាន​រឿង​អី​ក្នុង​សមយុទ្ធ​ ចិន-រុស្ស៊ី ​និង​ សមយុទ្ធ ​ជប៉ុន-អាមេរិក​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: