ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បណ្តាលឲ្យបែកពពុះមាត់ ជួយសង្គ្រោះទាន់ពេល

ភ្នំពេញ : នារីរួបស្រស់ស្អាត សាច់សខ្ចីម្នាក់ បានបែកពពុះមាត់ទន់ដៃ ទន់ជើង ដោយសារនាងខឹងសង្សារ ហើយផឹកថ្នាំ ប៉ារ៉ាសេតាម៉ុលជាច្រើនគ្រាប់ ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធជួយហៅក្រុមសង្គ្រោះ៧១១ មកសង្គ្រោះទាន់ពេល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី ១៩ កញ្ញា ២០១៦នៅ ចំណុចផ្លូវផ្ទះល្វែងជម្ពូវ័ន ក្រោយហាងថតរូបល្អពេញចិត្ត ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បណ្តាលឲ្យបែកពពុះមាត់ ជួយសង្គ្រោះទាន់ពេល

នារីមានវិបត្តផ្លូវចិត្តរូបនេះ ពុំមាននរណាស្គាល់អាស័យដ្ឋាននិងឈ្មោះរបស់នាងនោះទេ ។បើតាមប្រភពពីកន្លែងកើតហេតុបាន ឲដឹងថានៅមុនពេលកើតគេបានឃើញនារីរងគ្រោះ មិនដឹងមកពីណានោះទេ ដើរមកជាលក្ខណៈមនុស្សគ្មានកំលាំងកំហែង ឃើញដូច្នេះសន្តិសុខក្នុងបុរីជម្ពូវ័ននិងប្រជាពលរដ្ឋបានគ្រៀរនាងអោយអង្គុយកៅអី ស្រាប់តែនាងយកដៃច្របាច់ក ហើយមាត់នាងបានបែកចេញពពុះ ធ្វើអោយមនុស្សម្នារចោមរោមមើលភ័យបានប្តឹងទៅសមត្ថកិច្ចប៉ុស្តិចោមចៅ។

ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បណ្តាលឲ្យបែកពពុះមាត់ ជួយសង្គ្រោះទាន់ពេល

 ប្រភពដដែលបន្តថា បន្ទាប់ពីសមត្ថកិច្ចបានទៅដល់បានទាក់ទងទៅក្រុមសង្គ្រោះបន្ទាប់ ៧១១ កង ពល តូច៧០ មកសង្គ្រោះធ្វើចលនានឹងដាក់អ៊ុកសែន អោយនាងទាន់ពេលវេលា និងបានដឹកទៅលាងក្រពះនៅមន្ទីរពេទ្យព្រះកុសុមះ និងចាំនាងស្រួលខ្លួនបានទាក់ទៅក្រុមគ្រួសារមកទទួលនាងត្រឡប់ទៅវិញ ។

ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បណ្តាលឲ្យបែកពពុះមាត់ ជួយសង្គ្រោះទាន់ពេល

បើតាមការបញ្ជាក់ពីក្រុមជំនាញរបស់អង្គភាព៧១១ ដែលមកពីប្រទេសជប៉ុនបានប្រាប់ អោយដឹងថានាងរងគ្រោះខាងលើបានផឹកថ្នាំប៉ារ៉ាសេតាម៉ុលអស់ជាច្រើនគ្រាប់ តែត្រូវសង្គ្រោះទាន់មិនដូច្នេះទេប្រហែលអាចមានគ្រោះថា្នក់ដល់ជីវិតហើយ ៕

ប្រភព ៖ nokorwatnews

  • ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បណ្តាលឲ្យបែកពពុះមាត់ ជួយសង្គ្រោះទាន់ពេល已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: