វិភាគព័ត៌មានអន្តរជាតិ៖ បទឈប់បាញ់អស់សុពលភាព សង្គ្រាមស៊ីរីកក្រើកឡើងសាជាថ្មី

បទឈប់បាញ់នៅក្នុងប្រទេសស៊ីរីបានដួលរលំកាលពីថ្ងៃទី១៨ ខែកញ្ញា ការវាយប្រហារជាច្រើនកើតឡើងនៅទីក្រុងអាឡែរ ប៉ូ និងតំបន់ជុំវិញនោះសម្លាប់មនុស្ស៨ នាក់។

ការវាយប្រហារខាងលើដឹកនាំដោយអាមេរិកបានជំរុញឲ្យមានការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី ស៊ីរី និងអាមេរិក។ ទាហាន អាមេរិកបញ្ជាក់ថា ពួកគេវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរីគឺជារឿងចៃដន្យប៉ុណ្ណោះពេលដែលអាមេរិក និង សម្ពន្ធមិត្តកំពុងតែវាយប្រហារទៅលើក្រុមអ៊ិស្លាមIS ។

បទឈប់បាញ់នៅក្នុងប្រទេសស៊ីរីមានរយៈពេល៧ថ្ងៃតាមការឯកភាពរបស់អាមេរិកនិងរុស្ស៊ីដើម្បីផ្តល់ជំនួយមនុស្សធម៌។នៅពេលបទឈប់បាញ់អស់កំណត់ភ្លាម ការវាយប្រហារក៏បានចាប់ផ្តើម។ បណ្តាញ ទូរទស្សន៍ស៊ីរីបានផ្សាយថា ពលរដ្ឋរាប់ពាន់ នាក់បានចាកចេញពីទីក្រុងអាឡែប៉ូទៅកាន់ កន្លែងលាក់ខ្លួន។

វិភាគព័ត៌មានអន្តរជាតិ៖ បទឈប់បាញ់អស់សុពលភាព សង្គ្រាមស៊ីរីកក្រើកឡើងសាជាថ្មី

កន្លងមកក្រសួងការបរទេសស៊ីរីបាន ចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាំទ្រក្រុមឧទ្ទាមរដ្ឋអ៊ិស្លាមIS បន្ទាប់ពីមានការ វាយប្រហារពីតាមដែនអាកាសដឹកនាំដោយ អាមេរិកសម្លាប់ទាហានស៊ីរីអស់៦២នាក់ ភាគខាងកើតខេត្តដេអាល់ហ៊្សូ។

សារព័ត៌មានស៊ិនហួបានឲ្យដឹងដោយផ្អែកតាមក្រសួងការបរទេសស៊ីរីថា ទង្វើ របស់អាមេរិកនេះគឺជាភស្តុតាងយ៉ាងច្បាស់ ក្រឡែតដែលបញ្ជាក់ថា ប្រទេសនេះគំាទ្រ ក្រុមIS ។
ការវាយប្រហាររបស់អាមេរិកកើតឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមឧទ្ទាម រដ្ឋអ៊ិស្លាមមកលើទីតាំងរបស់យោធាស៊ីរី នៅភ្នំអាល់ថាដា ក្នុងខេត្តដេអាល់ហ៊្សូ។

វិភាគព័ត៌មានអន្តរជាតិ៖ បទឈប់បាញ់អស់សុពលភាព សង្គ្រាមស៊ីរីកក្រើកឡើងសាជាថ្មី

សារព័ត៌មាន Sputnik បានដកស្រង់ សម្តីអ្នកឯកទេសពីស៊ីរីបញ្ជាក់ថា សកម្ម ភាពកន្លងមករបស់អាមេរិកនៅក្នុងប្រទេស ស៊ីរីគឺជាផែនការ B ដែលរដ្ឋមន្ត្រីការបរទេស អាមេរិកលោក ចន ឃើរី បានលើកឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦។

នៅក្នុងផែនការនោះទីក្រុងវ៉ាស៊ីនតោននឹងពិភាក្សាពីការបែងចែកស៊ីរីទៅជាតំបន់ស្វយ័តគ្រប់គ្រងដោយមេដឹកនាំស្មោះត្រង់ជាមួយទីក្រុងវ៉ាស៊ីនតោន។ តំបន់ទាំងនោះ កាត់ផ្តាច់ចេញពីរដ្ឋាភិបាលលោក អាល់ អាសាដ ហើយក្រុមទាំងនោះនឹងមិនពិភាក្សា ស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរី ឡើយ។
ដើម្បីសម្រេចនូវគោលដៅទាំងនោះ ទីក្រុងវ៉ាស៊ីនតោនបានខិតខំជួយដល់ កម្លាំងសេរីស៊ីរីនិងក្រុមតូចៗជាច្រើនទៀតដែលប្រឆាំងនឹងរដ្ឋាភិបាលលោក អាល់ អាសាដ ក្នុងនោះមានទាំងក្រុម Turkomans ជាក្រុមបងប្អូនអ៊ិស្លាមផងដែរ។

សកម្មភាពខាងលើក្រោយពេលដែល រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា គម្រោងផ្តួលរំលំរដ្ឋាភិបាលលោក អាល់អាសាដ បរាជ័យ។ ទាំងនោះហើយមានតែផែនការបំបែកទឹកដីស៊ីរីប៉ុណ្ណោះ។

សកម្មភាពខាងលើស្របពេលដែលទួរគី បើកការវាយប្រហារនៅតាមព្រំដែនស៊ីរី ហើយទួរគីអាចគ្រប់គ្រងនៅតំបន់នោះក៏ថាបាន។

នាយករដ្ឋមន្ត្រីទួរគីលោក Binali Yildirim បានប្រកាសឲ្យដឹងថា តាម បណ្តោយព្រំដែនមានប្រវែង៩១គីឡូម៉ែត្រចាប់ពី Azaz រហូតដល់ Jarabulus ត្រូវបានគ្រប់គ្រងដោយកម្លាំងទាហានទួរគីទាំងស្រុងក្រោយការបញ្ជូនកម្លាំងថ្មើរជើងវាយប្រហារនៅតាមព្រំដែននោះ។

នាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់កាលពីថ្ងៃទី៤ ខែកញ្ញាថា កម្លាំងថ្មើរជើងទួរគីដែល មានការគាំទ្រពីអាមេរិក និងក្រុមទាហានបះបោរស៊ីរីវាយប្រហារបណ្តេញក្រុមភេរវកម្មISចេញពីតំបន់ព្រំដែនដែលពួកគេ បានគ្រប់គ្រងរយៈពេលកន្លងមក។

កន្លងមកអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានទីតាំងនៅក្នុងប្រទេស អង់គ្លេសបានឲ្យដឹងថា ក្រុមIS បានបាត់ បង់ទីតាំងដែលជាកន្លែងទំនាក់ទំនងដ៏ សំខាន់ជាមួយពិភពលោកគឺភូមិនៅព្រំដែន ជាប់ដងទន្លេ Sajur និង Al-Rai ។

វិភាគព័ត៌មានអន្តរជាតិ៖ បទឈប់បាញ់អស់សុពលភាព សង្គ្រាមស៊ីរីកក្រើកឡើងសាជាថ្មី

ក្នុងថ្ងៃជាមួយគ្នានោះកម្លាំងទាហានស៊ីរី ដោយមានការគាំទ្រពីយន្តហោះចម្បាំង រុស្ស៊ីបានបើកការវាយប្រហារនៅភាគខាងត្បូងទីក្រុង Aleppo ដណ្តើមគ្រប់គ្រងបានមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាដែលក្រុមIS គ្រប់គ្រងពីមុនមក។

ការវាយប្រហាររបស់កម្លាំងទាហានថ្មើរ ជើងទួរគីនៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកទទួលបានជោគជ័យទាំងស្រុងក្នុងពេល ដែលការវាយប្រហារនោះទទួលបានការគាំទ្រពីអាមេរិកនិងរុស្ស៊ី។
រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោក បាសា អាល់អាសាដ បង្ហាញក្តីបារម្ភយ៉ាង ខ្លាំងដោយសារតែការបញ្ជូនកម្លាំងថ្មើរជើង វាយប្រហារតាមព្រំដែននោះអាចធ្វើឲ្យស៊ីរីត្រូវបាត់បង់ទឹកដីជាច្រើន។ រដ្ឋាភិបាល លោក អាល់អាសាដ ធា្លប់បានអំពាវនាវ ដល់អង្គការសហប្រជាជាតិឲ្យជួយធ្វើអន្តរាគមន៍បញ្ចប់សកម្មភាពស៊ីរីចាត់ទុកថា ជា ការឈ្លានពាន ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កិច្ចព្រមព្រៀងរវាង អាមេរិកនឹងរុស្ស៊ីលើសំណុំរឿងស៊ីរីដែលគេដាក់ក្តីសង្ឃឹមថា នឹងអាចរកឃើញនៅ ក្នុងអំឡុងជំនួបកំពូល G20 នៅក្នុងប្រទេស ចិននោះនៅទីបំផុតមិនអាចចេញជារូបរាងបាននោះទេ។ នេះបើតាមការប្រកាសឲ្យ ដឹងពីមន្រ្តីរដ្ឋាភិបាលអាមេរិកដោយបាន ចោទរុស្ស៊ីថា គឺជាអ្នកក្រឡាស់សម្តីដែល ធ្វើឲ្យការចរចាត្រូវជាប់គាំង។
ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកអាមេរិកបានប្រកាសឲ្យដឹងថា កិច្ចព្រមព្រៀងលើសំណុំរឿងស៊ីរីនេះមិនអាចចេញជារូបរាង បានទេនៅពេលនេះដោយបានចោទភាគី រុស្ស៊ីថា បានក្រឡាស់ពាក្យសម្តីទៅលើ ចំណុចដែលបានត្រូវរ៉ូវគ្នារួចទៅហើយ។ ទោះជាយ៉ាងណាមន្រ្តីក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក ចន ឃើរី និងលោក សឺហ្គេយ៍ ឡាវរ៉ូវ នឹងបន្តជួប ជជែកគ្នាជាថ្មីម្តងទៀតនៅថ្ងៃចន្ទនេះ។
រហូតមកទល់នឹងពេលនេះគេនៅមិន ទាន់ឃើញមានប្រតិកម្មណាមួយពីខាង រុស្ស៊ីទាក់ទងនឹងការលើកឡើងរបស់អាមេរិកនេះទេ។

គួររំឭកឡើងវិញថា រុស្ស៊ីនិងអាមេរិក ដែលគាំទ្រគូបដិបក្ខនៅក្នុងសង្រ្គាមស៊ីវិលស៊ីរីគឺរុស្ស៊ីគាំទ្ររដ្ឋាភិបាល ហើយអាមេរិក គាំទ្រក្រុមឧទ្ទាមធ្លាប់បានចរចាគ្នាឈាន ដល់ការចុះកិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនលើករួចមកហើយ ក៏ប៉ុន្តែរាល់លើក បទឈប់បាញ់នេះមិនត្រូវបានអនុវត្តពេញលេញនោះទេ។

កាលពីថ្ងៃអាទិត្យលោកអូបាម៉ាបានទទួលស្គាល់ច្បាស់ៗថា បទឈប់បាញ់ដែលគេធ្លាប់បានព្រមព្រៀងគ្នាកាលពីមុនលែងមានសុពលភាពអ្វីទៀតហើយ ហើយលោក ក៏ហាក់បង្ហាញនូវមន្ទិលសង្ស័យផងដែរថា កិច្ចព្រមព្រៀងឈប់បាញ់ណាមួយថ្មីទៀត បើទោះបីជាគេអាចចរចាចេញរួចក៏មិន ប្រាកដថា អាចនឹងត្រូវគូភាគីជម្លោះអនុវត្តបានពេញលេញនោះដែរ។ ក៏ប៉ុន្តែបើទោះ បីជាមានសង្ឃឹមតិចតួចយ៉ាងណាក៏ដោយក៏ការចរចាលើបទឈប់បាញ់នៅស៊ីរីនេះ គួរតែត្រូវបន្តធ្វើដើម្បីបន្ធូរបន្ថយទុក្ខវេទនារបស់ស្រ្តី និងកុមារ ព្រមទាំងជនស៊ីវិល ស្លូតត្រង់ផ្សេងទៀតដែលកំពុងរស់នៅក្នុងតំបន់សង្រ្គាម ៕
ម៉ែវ សាធី
ប្រភព៖ Nokorwatnews

  • វិភាគព័ត៌មានអន្តរជាតិ៖ បទឈប់បាញ់អស់សុពលភាព សង្គ្រាមស៊ីរីកក្រើកឡើងសាជាថ្មី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: