ស្ត្រីក្រមុំព្រហ្មចារី​ថៃ​កាត់​ចិន​ប្រជែង​តំណែង​គ្នា​ធ្វើ​ជា​ព្រះ​នាង​គង់ ស៊ីអ៊ីន (Guan Yin)

បណ្តាស្ត្រីជនជាតិថៃកាត់ចិនដែលនៅក្រមុំព្រហ្មចារីជាច្រើនបានប្រមូលផ្តុំគ្នានៅឯព្រះវិហារណាខុន សាវ៉ាន់ (Nakhon Sawan) ក្នុងប្រទេសថៃ ប្រកួតគ្នាដើម្បីក្លាយជាព្រះនាងគង់ ស៊ីអ៊ីន (Guan Yin) សម្រាប់រដូវកាលចូលឆ្នាំចិនដែលនឹងមកដល់នាប៉ុន្មានខែខាងមុខនេះ។

ស្ត្រីក្រមុំព្រហ្មចារី​ថៃ​កាត់​ចិន​ប្រជែង​តំណែង​គ្នា​ធ្វើ​ជា​ព្រះ​នាង​គង់ ស៊ីអ៊ីន (Guan Yin)

ដំណើរការនៃការប្រកួតជ្រើសរើសគឺតម្រូវឱ្យអ្នកចូលរួមទាំងអស់បោះបន្ទះឈើតូចៗ ២ បន្ទះចំនួន ៣ ដងនៅឯព្រះវិហារ។ ចំពោះការបោះ ២ ជុំដំបូង អ្នកដែលបោះទៅ បន្ទះឈើនោះមាន ១ ផ្ងានឹងជាអ្នកឈ្នះ ហើយអ្នកដែលបោះទៅ បន្ទះឈើនោះផ្កាប់ទាំងពីរគឺជាអ្នកចាញ់។ ដើម្បីឈ្នះក្នុងជុំចុងក្រោយ ត្រូវបោះយ៉ាងណាឱ្យបន្ទះឈើនោះផ្កាប់ទាំងពីរ។

ស្ត្រីក្រមុំព្រហ្មចារី​ថៃ​កាត់​ចិន​ប្រជែង​តំណែង​គ្នា​ធ្វើ​ជា​ព្រះ​នាង​គង់ ស៊ីអ៊ីន (Guan Yin)

ថាសាយ៉ាផន វង្សសក្តិសិរីគល់ (Tassayaporn Wongsaksirikul) វ័យ ១៨ ឆ្នាំគឺជាអ្នកដែលបានឈ្នះក្នុងការប្រកួតដែលបានធ្វើឡើងសម្រាប់ឆ្នាំនេះ។ នាងនឹងត្រូវគេគោរពដូចជាព្រះនាងគង់ ស៊ីអ៊ីន (Guan Yin) នៅទូទាំងទីក្រុងចាប់តាំងពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ដែលជារដូវកាលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។ នៅថ្ងៃទី៣០ និង ៣១ ខែមករា នាងនឹងត្រូវគេដង្ហែជុំវិញទីក្រុងដោយគ្រងឈុតជាព្រះនាងគង់ ស៊ីអ៊ីន (Guan Yin) ៕

ប្រភព ៖ mohameas

  • ស្ត្រីក្រមុំព្រហ្មចារី​ថៃ​កាត់​ចិន​ប្រជែង​តំណែង​គ្នា​ធ្វើ​ជា​ព្រះ​នាង​គង់ ស៊ីអ៊ីន (Guan Yin)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: