នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់

ប្រជាអនឡាញនៅប្រទេសលាវ ចាប់ផ្តើមជ្រួលច្របល់ និង មានក្តីបារម្ភជាពន់ពេក ពាក់ព័ន្ធនឹងរឿងបាត់កូនស្រីជាច្រើននាក់កាលពីពីខែសីហាកន្លងទៅនេះ ។ ប្រការដែលជាក្តីកង្វល់បំផុតគឺបាត់ក្មេងស្រីភាគច្រើនអាយុ ពី ១៤-១៨ ឆ្នាំ មានរួមទាំងនិស្សិតផងដែរ ដែលគេសន្និដ្ឋានថាជាសញ្ញានៃការជួញដូរមនុស្សឆ្លងដែន ។

នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់
ក្មេងស្រីឈ្មោះ អន អាយុ ១៥ ឆ្នាំ បាត់ពីផ្ទះតាំងពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦
រស់នៅទីក្រុងវៀងច័ន្ទ
នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់
ក្មេងស្រីឈ្មោះ អន អាយុ ១៥ ឆ្នាំ បាត់ពីផ្ទះតាំងពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦
រស់នៅទីក្រុងវៀងច័ន្ទ

 

“ປະກາດຫາຄົນຫາຍແດ່-ສະບາຍດີຂໍຄວາມຊ່ວຍເຫຼືອແດ່.ນາງອ້ອນ ອາຍຸ15ປີບ້ານໂນນສະ ;ຫວ່າງໄຊເສດຖານະຄອນຫລວງ ຜູ້ກ່ຽວໄດ້ອອກຈາກບ້ານແຕ່ວ ັນເສົາ ທີ່ 10/09/2016ຍັງບໍ່ກັບບ້ານປານີ້ຖ້າເຈົ້າໜ້າທີຫຼືຜູ້ໃດພົເຫັນໃຫ້ແຈ້ງທີເບີ 02055043962ຕອນນີ້ພໍ່ແມ່ເປັນຫວງຫລາຍຢ້ານເກີດແນວບໍ່ດີກັບຜູ້ກ່ຽວ

បកប្រែពីភាសាលាវ ៖

«ប្រកាសរកកូន ជំរាបសួរ សុំជួយស្វែងរកនាង អន អាយុ ១៥ ឆ្នាំ នៅភូមិណូនសៈ ឃុំសៃសេតថា ទីក្រុងវៀងច័ន្ទត្រូវជនមេខ្យល់នាំចេញេពីផ្ទះ ថ្ងៃសៅរ៍ ទី ១០ ខែកញ្ញា ២០១៦ បើបងប្អូនណាឃើញ ជួយផ្តល់ដំណឹងតាមទូរស័ព្ទ… ឪពុកម្តាយមានការបារម្ភជាខ្លាំង »។ នេះជាសេចក្តីប្រកាសជូនដំណឹងរបស់ឪពុកម្តាយនៅលើហ្វេសប៊ុក ដែលបាត់កូនស្រីរយៈពេល ១០ ថ្ងៃហើយ ដែលជាក្តីបារម្ភមហាធំធេងចំពោះកូនស្រីដែលអាចជួបគ្រោះអាក្រក់ជាមួយមេខ្យល់ ។

នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់
ក្មេងស្រីឈ្មោះ កៃទិក អាយុ ១៥ ឆ្នាំ រស់នៅខេត្តសៈវណ្ណខេត្ត

 

មុននេះមិនដល់មួយសប្តាហ៍ផង មានសេចក្តីប្រកាសលើហ្វេសប៊ុក ថាបាត់កូនស្រីពីផ្ទះនៅស្រុកកៃសន ភុំវិហាន ខេត្តសៈវណ្ណខេត្ត អាយុ ១៥ ឆ្នាំដូចករណីខាងលើដែរ ហើយបន្ទាប់មក ២ សប្តាហ៍កន្លងមកក៏មានបាត់ទៀត ហាក់រឿងនេះកើតឡើងផ្ទួនៗគួរឱ្យបារម្ភ ។ ស្រដៀងគ្នានេះទៀត នៅខេត្តបរកែវ ជាប់ខេត្តឈៀងរ៉ាយ របសថៃព្រំដែនប្រទេសថៃ ក៏មានប្រកាសបាត់កូនស្រីដូចគ្នាដែរ ។

នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់
ក្មេងស្រីឈ្មោះ ណាំភុន អាយុ ១៤ ឆ្នាំ បាត់ពីផ្ទះនៅទីក្រុងវៀងច័ន្ទ

 

ខេត្ត ក្រុង ដែលបាត់ក្មេងស្រីលាវទាំងអស់សុទ្ធតែនៅជាប់ព្រំដែនប្រទេសថៃទាំងអស់ ព្រោះការធ្វើដំណើរឆ្លងកាត់រវាងប្រទេសទាំងពីរមានភាពងាយស្រួលបំផុត រួមទាំងការជួញដូរមនុស្សក៏ងាយស្រួលដែរ ។

នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់
នាង ពូ ឬ ដួងចៃ អាយុ ១៩ ឆ្នាុំ រស់នៅខេត្តហ្លួងព្រះបាង្គ
បាត់ខ្លួនតាំងពីខែសីហា មិនទាន់រកឃើញនៅឡើយ

 

ការប្រកាសបាត់ក្មេងស្រីជំទង់ក្នុងរយៈថ្មីៗនេះ បានធ្វើឱ្យសង្គមអនឡាញរបស់លាវ មានការបារម្ភខ្លាំងក្នុងចំណោមយុវតីជំទង់ ដែលជាច្រើនឆ្នាំមកហើយ បានធ្លាក់ក្នុងសភាពជាជនរងគ្រោះនៃចលនាជួញដូរមនុស្សឆ្លងដែន ដែលកន្លងមកតម្រួតលាវបានរំដោះស្រីរងគ្រោះពីកម្មនរក«ស្រីសោភិនី ឬ ស្រីខូច ឬ ស្រីរកស៊ីផ្លូវភេទ» ក្នុងទីក្រុងបាងកក ឬ តំបន់ទេសចរណ៍នានាក្នុងប្រទេសថៃ ធ្វើឱ្យក្តីទុក្ខកង្វល់កើនឡើងមិនឈប់ឈរ ។

នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់

នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់
នាង បុប្ផា ផាន់ដានុវង្ស និស្សិតអាយុ ២០ ឆ្នាុំ បាត់ពីផ្ទះនៅទីក្រុងវៀងច័ន្ទ
កាលពីដើមខែសីហា

 

ការដាស់តឿនទៅលើឪពុកម្តាយបានក្លាយជាចលនាគគ្រឹកគ្រេងនៅក្នុងសង្គមលាវ ទាំងនៅលើអនឡាញ ទាំងនៅសារព័ត៌មានបោះពុម្ព ឱ្យមានការប្រុងប្រយ័ត្នចំពោះកូនរបស់ខ្លួន ដែលត្រូវតាមដានដោយយកចិត្តទុកដាក ៕

នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់
នាង ឡាំភូន ភុមមៈហ្ស៊ី បាត់ខ្លួនពីផ្ទះតាំងពីដើមខែសីហា មានប្តីរួចហើយ គ្រួសារកំពុងបារម្ភ

ប្រែសម្រួលដោយ ៖ សូរ្យរិទ្ធ (MGR online)

ប្រភព៖ មតិអ្នក

  • នៅលាវកំពុងជ្រួលច្របល់ បាត់ក្មេងស្រីច្រើននាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: