មនុស្សយន្តជើងច្រើន​ឥត​ម៉ាស៊ីន ដើរ​ដោយ​កម្លាំង​ខ្យល់​បក់ ផលិត​ពី​របស់​គេ​បោះ​ចោល

លោកធីអូ ជែនសឹន (Theo Jansen) ជាជនជាតិហូឡង់ និងជាអ្នកជំនាញដ៏ល្បីល្បាញមួយរូបដែលបានបង្កើតរូបចម្លាក់មានចលនា ឬចម្លាក់រស់ដោយអាចដើរបានដែលគាត់ដាក់ឈ្មោះថា “ស្ត្រែនប៊ីស្ថ Strandbeest” ។

ចម្លាក់រស់របស់លោកនេះធ្វើពីរបស់ដែលគេបោះចោលគឺបំពង់ជ័រ និងដបទឹកក្រូច។ ផ្អែកលើគំនិតសិល្បៈ រួមផ្សំជាមួយនឹងវិស្វកម្ម លោកយកកម្លាំងខ្យល់បក់ធ្វើជាប្រភពថាមពលដែលអាចឱ្យរូបចម្លាក់មើលទៅប្រៀបដូចជាមនុស្សយន្តមានជើងច្រើនរបស់លោកអាចដើរទៅមុខបានយ៉ាងលឿន។

គោលដៅរបស់លោកទៅថ្ងៃក្រោយគឺលោកនឹងបំពាក់បច្ចេកវិទ្យាចូលក្នុងស្នាដៃនេះដើម្បីឱ្យវាកាន់តែមានភាពឈ្លាសវៃ និងអាចគេចពីឧបសគ្គបាន។ នេះជាស្នាដៃដែលប្លែក និងហាក់មិនដែលមានអ្នកណាធ្លាប់មានគំនិតធ្វើបានជាសមិទ្ធផលបែបនេះពីមុនមកសោះឡើយ៕

ប្រភព ៖ mohameas

  • មនុស្សយន្តជើងច្រើន​ឥត​ម៉ាស៊ីន ដើរ​ដោយ​កម្លាំង​ខ្យល់​បក់ ផលិត​ពី​របស់​គេ​បោះ​ចោល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: