ពីទាសករផ្លូវភេទរបស់ពួក IS ក្លាយជា…

នារីជនជាតិអ៊ីរ៉ាក់ដែលបានរួចផុតជីវិតពីការរំលោភ និង ធ្លាក់ជាទាសករផ្លូវភេទរបស់ក្រុមអ្នកប្រយុទ្ធជីហាដ រដ្ឋឥស្លាម (IS) បានទទួលការតែងតាំងជាទូតសុច្ឆន្ទៈ (goodwill ambassador) របស់អង្គការសហប្រជាជាតិ (UN) ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះដែលរួចជីវិតពីការជួញដូរមនុស្ស ។

នារីនោះ គឺនាង ណាឌា មូរ៉ដ បាស្ស៊ី តាហា នារីជនជាតិកុលសម្ព័ន្ធយ៉ាស៊ិឌី អាយុ ២៣ ឆ្នាំ បានអំពាវនាវសុំសេចក្តីយុត្តិធម៌ឱ្យអ្នករងគ្រោះដែលជាទាសកររបស់ IS និង ស្នើឱ្យអន្តរជាតិយល់ព្រមទទួលស្គាល់ការវាយប្រហារទៅលើកុលសម្ព័ន្ធកាលពីឆ្នាំ ២០១៤ ជា«ការសម្លាប់ផ្តាច់ពូជ» ។

ពីទាសករផ្លូវភេទរបស់ពួក IS ក្លាយជា…

មូរ៉ដ ត្រូវលួចនាំខ្លួនពីអ្នកភូមិកូឆូ (Kocho) ក្នុងស្រុកស៊ីនចារ ភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីខែសីហា ឆ្នាំ ២០១៤ នាងត្រូវពួក IS នាំខ្លួនទៅទីក្រុងមូស៊ុល និង លក់ជាច្រើនតំណ ។

«ខ្ញុំត្រូវគេប្រើវក់វីតាមដែលគេត្រូវការ ប៉ុន្តែមិនមែនមានខ្ញុំតែម្នាក់ទេដែលត្រូវរងកម្មបែបនេះ» មូរ៉ដ ពោលក្នុងពិធីតែងតាំងនៅស្នាក់ការអង្គការសហប្រជាជាតិ ។ «ចំពោះរូបខ្ញុំចាត់ទុកជាមនុស្សមហាសំណាងម្នាក់ កាលបើបានគេចផុតពីនរកលើដី ស្របពេលដែលមិត្តរួមកម្មជាច្រើនពាន់នាក់គ្មានឱកាសគេចផុត នៅជាឈ្លើយតទៅទៀត» ។

ពីទាសករផ្លូវភេទរបស់ពួក IS ក្លាយជា…

មូរ៉ដ បានអធិស្ឋានទាំងញាប់ញ័រសំឡេង ឱ្យសហគមន៍ពិភពលោកជួយស្ត្រី និង ក្មេងស្រីជនជាតិកុលសម្ព័ន្ធយ៉ាស៊ិឌី ៣.២០០ នាក់ដែលកំពុងធ្លាក់ជា«ទាសករសិច»របស់ពួករដ្ឋឥស្លាម និង នាំខ្លួនពួកគេមកទទួលទោស ។ «អ្វីដែលនាងខ្ញុំខ្លាចបំផផុតនោះ គឺនៅពេលពួក IS ចាញ់ ពួកប្រយុទ្ធ និង ភេរវករ បានកោរពុកមាត់ រួចត្រឡប់មកប្រើជីវិតជាប្រក្រតី ដូចគ្មានអ្វីកើតឡើង ធ្វើបែបនោះ ពិតជាមិនបាន» ។

ក្នុងឋានៈជាទូសុច្ឆន្ទៈរបស់ UN មូរ៉ដ នឹងលះបង់នូវអ្វីដើម្បី បង្កើនការយល់ដឹងអំពីទុក្ខលំបាក ការឈឺចាប់របស់ជន រងគ្រោះនៃការជួញដូរផ្លូវភេទនេះ ជាពិសេសខ្លួនស្ត្រី និង កុមារ ។

ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧១ ដែលនឹងប្រារព្ធធ្វើនៅសប្តាហ៍ខាងមុខ រដ្ឋាភិបាលអ៊ីរ៉ាក់ និង អង់គ្លេស នឹងបំផុសយុទ្ធនាការឱ្យទូទាំងពិភពលោករួមគ្នារកវិធីនាំក្រុម IS មកកាត់ទោស ហើយនាង មូរ៉ដ និង គ្លូនី ក៏ចូលរួមក្នុងមហាសន្និបាតលើកនេះដែរ ៕ សូរ្យសែង (MGR)
ពីទាសករផ្លូវភេទរបស់ពួក IS ក្លាយជា…

ពីទាសករផ្លូវភេទរបស់ពួក IS ក្លាយជា…

ប្រភព៖ មតិអ្នក

  • ពីទាសករផ្លូវភេទរបស់ពួក IS ក្លាយជា…已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: