ខឹងប្តីមានប្រពន្ធចុង ខឹងម៉ែក្មេកកាន់ជើង លេបថ្នាំមិនស្លាប់ ក្លាយជា…

ជីវិតតែងមិនទៀង ជួនជួបរសជាតិផ្អែម ជួនប៉ះល្វីង ចត់ ។ល។ ដូចករណីស្ត្រីចិនម្នាក់នេះអ៊ីចឹង ដែលពីមុននាងមានរាងស្វែលច្រឡឹង សម្ផស្សល្អឯក ប៉ុន្តែនៅថ្ងៃមួយ ពេលទៅទាន់ប្តីកំពុងមានប្រពន្ធចុង ក៏សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន តែគេជួយទាន់ បែរជាត្រូវខ្វិន និង មានសភាពស្គម ស្បែកដណ្តប់ឆ្អឹង គ្មានអ្នកថែទាំ រហូតនៅសល់ត្រឹមតែ ២០ គីឡូក្រាមប៉ុណ្ណោះ ។

ខឹងប្តីមានប្រពន្ធចុង ខឹងម៉ែក្មេកកាន់ជើង លេបថ្នាំមិនស្លាប់ ក្លាយជា…

តាមទីភ្នាក់ងារបរទេសឱ្យដឹងថា នារីនៅស្រុកសានទុង នៅពេលចាប់បានប្តីមានប្រពន្ធចុង ក៏នាំទៅប្តឹងទូលពិតម្តាយក្មេក ប៉ុន្តែមានអ៊ីចឹងឯណាលោកអើយ! ម្តាយក្មេកក៏«ទ្រពង» កាន់ជើងខាងប្តីទៀត ព្រោះប្រពន្ធចុងកំពុងមានផ្ទៃពោះកូនប្រុស (ចិនចង់បានកូនប្រុស) និង បាននាំស្រី ប្រពន្ធចុងទៅនៅផ្ទះជាមួយទៀត ។

ខឹងប្តីមានប្រពន្ធចុង ខឹងម៉ែក្មេកកាន់ជើង លេបថ្នាំមិនស្លាប់ ក្លាយជា…

ជួបប្រត្យក្សនឹងភ្នែកបែបនេះ នាងប្រពន្ធដើមក៏ខឹងខ្លាំងមែនទែន ក៏គិតខ្លី សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អមិនស្លាប់ ត្រូវគេជួយជីវិតទាន់ ប៉ុន្តែមិនដឹងយ៉ាងម៉េច ក៏ក្លាយទៅជាខ្វិនដើរមិនរួច ដេកលើកន្ទេលម្នាក់ឯង គ្មានអ្នកថែទាំ រហូតស្គមយកតែមែនទែនតែម្តង ដែលពិបាកភ្នែកមើលណាស់ ។

ខឹងប្តីមានប្រពន្ធចុង ខឹងម៉ែក្មេកកាន់ជើង លេបថ្នាំមិនស្លាប់ ក្លាយជា…

ក្រោយពីបង្ហោះរូបដ៏ស្គមស្បែកដណ្តប់ឆ្អឹងដេកនៅលើគ្រែរបស់ប្រពន្ធដើមមក ធ្វើឱ្យរឿងនេះនាំមកផ្សាយតៗគ្នា ជារឿងក្តៅគគុក នាំឱ្យមានការវិភាគ និង ខ្លះចូលមក Comment អាណិត ខ្លះខឹងប្តីអប្រិយ ខ្លះខឹងប្រពន្ធចុងឆ្ងាញ់ប្តីគេ និង ចុងក្រោយនាំគ្នាខឹងម៉ែក្មេក ចិត្តបាប ដាច់ចិត្តពង្រាត់កូនប្រសាទី ១ ដោយគ្មានអាសូរ ៕

ខឹងប្តីមានប្រពន្ធចុង ខឹងម៉ែក្មេកកាន់ជើង លេបថ្នាំមិនស្លាប់ ក្លាយជា…

ប្រែសម្រួល៖ ពិស្សុត sanook (news.sina.com)
ប្រភព៖ មតិអ្នក

  • ខឹងប្តីមានប្រពន្ធចុង ខឹងម៉ែក្មេកកាន់ជើង លេបថ្នាំមិនស្លាប់ ក្លាយជា…已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: