ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

សេចក្តីស្នេហាមិនសំដៅទៅលើអាយុ អាយុមិនសំខាន់ សំខាន់គឺបេះដូងរបស់មនុស្ស ដូចយ៉ាងសេចក្តីស្នេហារបស់គូស្នេហ៍វ័យចំណាស់នេះ «កូនក្រមុំអ៊ំ» ជាតារាសម្តែងជើងចាស់ថៃ ប្រហែលជាប្រិយមិត្តខ្មែរយើងដែលនិយមមើលរឿងភាគថៃ ច្បាស់ជាស្គាល់គាត់ហើយ ។

ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

កូនក្រមុំឈ្មោះ ម៉េនុក-ច័ន្ទថាណា អាយុ ៦៥ ឆ្នាំ និង «កូនកំលោះអ៊ំ» គ្រិតផាន់ សុភៈកិច អាយុ ៦៨ ឆ្នាំ អតីតជាមន្ត្រីធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍ថៃ និង ជាម្ចាស់រីសត «បានសួនវាំង» នៅខេត្តទ្រ័ង ប្រទេសថៃ ពួកគាត់ទោះមានអាយុក្បែរ ៧០ ឆ្នាំក៏ដោយ ប៉ុន្តែសេចក្តីស្នេហារត់ត្របាញ់រកគ្នា អាចថាគូព្រេងទើបមកដល់ក៏ថាបាន រហូតឈានដល់ចាប់ដៃរៀបមង្គលការជាមួយគ្នាដោយស្ងាត់ៗនៅភោជនីយដ្ឋានល្បីមួយនៅខេត្តកាញជុនបុរី ដោយមានតែកូនៗ និង ភ្ញៀវចំណាស់ៗដែលរាប់អានគ្នាចូលរួមប៉ុណ្ណោះ ។

ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

ឆ្លើយសំណយរអ្នកាសែត កូនក្រមុំឆ្លើយថា «គាត់ជាមិត្តចាស់យូរហើយ យើងជួបគ្នាលើកដំបូងពេលដែលខ្ញុំអាយុ ២៥ ឆ្នាំ យើងរៀននៅសាលាសម្តែងសិល្បៈជាមួយគ្នាទៀត ពេលរៀនចប់យើងក៏បែកគ្នា… យើងបានជួបគ្នាម្តងទៀតនៅពេលគាត់ជាភ្ញៀវរបស់ក្រុមហ៊ុន…ក្រោយមកទៀត គាត់ក៏ឆាតញ៉ែលេង ពេលនោះ ម៉េនុក អត់ស្គាល់ថានរណាទេ ទាល់តែគាត់ផ្ញើរូបពេលទទួលសញ្ញាបត្រជាមួយគ្នាឱ្យឃើញទើបភ្ញាក់ព្រើត» ។

ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

កូនកំលោះអ៊ំ ក៏ឆ្លើយសំណួរអ្នកកាសែតថា «ចាប់ចិត្ត ម៉េនុក ៣ ឆ្នាំហើយ ទោះជាពេលនោះ គាត់មិនព្រមទន់ចិត្តក៏ដោយ កាលនោះគាត់មេម៉ាយអាយុ ៤០ ឆ្នាំ បុរសណាស្រឡាញ់ក៏គាត់មិនព្រម ដល់ពេលនេះគាត់បានសម្រេចចិត្តរៀបការជាមួយខ្ញុំ ឯកូនៗរបស់ខ្ញុំបានយល់ព្រមដោយរីករាយផងដែរ!» ៕ សូរ្យសែង (ខាវស៊ុត)

ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!

ប្រភព៖ មតិអ្នក

  • ស្នេហាមិនរើសអាយុ ទោះកូនក្រមុំ និង កូនកំលោះអាយុជាង ៦០ ឆ្នាំ ក៏រៀបការបាន!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: