ឆ្កែសំណព្វ ប្រាថ្នាចូលរួមពិធីមង្គលការម្ចាស់ មុខពេលស្លាប់

យោងតាមប្រភពព័ត៌មានគេហទំព័រ Central News Agency របស់តៃវ៉ាន់ បានឲ្យដឹងថាមានអ្នកគ្រូពេទ្យសត្វជនជាតិអាមេរិកាំងម្នាក់បានសម្រេចឲ្យសត្វឆ្កែសំណព្វចិត្តដែលកំពុងតែមានជំងឺដុំសាច់នៅក្នុងខូរក្បាលនោះបានចូលរួមនៅក្នុងពិធីមង្គលការរបស់នាងរហូតដល់ចប់កម្មវិធី ។ សត្វឆ្កែវ័យចំណាស់អាយុ ១៤ ឆ្នាំ មួយក្បាលនេះនាំទាំងជំងឺប្រចាំកាយទៅចូលរួមពិធីមង្គលការរបស់ម្ចាស់វា ។ វាត្រូវបានជាងថតរូបថតជាឃ្លីបវីដេអូដែលបានធ្វើឱ្យភ្ញៀវជាច្រើនរំជួលចិត្ត និង អាណិតរហូតទប់ទឹកភ្នែកមិនបាន ។

ឆ្កែសំណព្វ ប្រាថ្នាចូលរួមពិធីមង្គលការម្ចាស់ មុខពេលស្លាប់

កាលពីពេលថ្មីៗនេះអ្នកគ្រូពេទ្យសត្វ នាង Kelly O Connell និងលោក James Carvin ដែលជាគ្រូពេទ្យសត្វម្នាក់ដែរ បានរៀបការនៅរដ្ឋ Colorado ។ ចំណែកឆ្កែសំណព្វចិត្តឈ្មោះ Charlie ដែលមានជំងឺដុំ សាច់នៅក្នុងខួរក្បាលរ៉ាំរ៉ៃនោះក៏បានចូលរួមផងដែរ ។ ដូច្នេះមិត្តភាពរវាងមនុស្ស និង សត្វនេះហើយដែលធ្វើឲ្យ ភ្ញៀវចូលរួមក្នុងពិធីមង្គលការនោះមិនអាចអត់ទ្រាំស្រក់ទឹកភ្នែកមិនបាន ។

ឆ្កែសំណព្វ ប្រាថ្នាចូលរួមពិធីមង្គលការម្ចាស់ មុខពេលស្លាប់

នាង Kelly កាលពីនៅអាយុ ១៩ ឆ្នាំ ពេលរស់នៅក្នុងរដ្ឋញូវយ៉ក នាងបានចិញ្ចឹមកូនឆ្កែ ឈ្មោះ Charlie ដែលទើបតែមានអាយុ ១២ សប្តាហ៍ប៉ុណ្ណោះ ហើយចាប់តាំងពីពេលនោះមកពួកគេបានរួមរស់ជាមួយគ្នាយ៉ាងស្និទ្ធស្នាលបំផុត ។ ក្រោយមកនាងក៏បានផ្លាស់មកនៅរដ្ឋ Colorado ហើយ Charlie ក៏មកតាមដែរ ។ ក្នុងថ្ងៃរៀបមង្គលការរវាងនាង និងលោក James Carvin នោះ Charlie ដែលមានជំងឺប្រចាំកាយ នោះក៏បានមកចូលរួមដែរ ដោយត្រូវបានអ្នកកំដរកូនក្រមុំបីយកមកចូលរួមដើម្បី កំដរម្ចាស់ស្រីរបស់វាក្នុងថ្ងៃដ៏ ពិសេសនេះ ។ ចំណែកឯជាងថតរូបនាង Jen Dziuvenis បានថតជាឃ្លីបវីដេអូបណ្តើរស្រក់ទឹកភ្នែកបណ្តើរ ។

ឆ្កែសំណព្វ ប្រាថ្នាចូលរួមពិធីមង្គលការម្ចាស់ មុខពេលស្លាប់
ពេលចប់កម្មវីធីមង្គលការនាង Jen Dziuvenis បានផ្សព្វផ្សាយពីរូបថតក្នុងពិធីរៀបមង្គលការ ជាពិសេ នាងបានសរសេរថា អ្នកកំដរកូនក្រមុំបានបីឱប Charlie មកដល់ក្បែរផ្លូវដែលកូនកម្លោះ និង កូនក្រមុំត្រូវដើរ កាត់នោះ ក៏ត្រូវបានកូនក្រមុំផ្អាកដំណើរបន្តិចហើយងាកមកបំបោសអង្អែលលើផ្ទៃមុខរបស់ Charlie ថ្នមៗ ព្រមទាំងនិយាយថា «ឯងធ្វើឲ្យជីវិតខ្ញុំពោរពេញទៅដោយភាពសប្បាយរីករាយ» ។ គ្រានេះហើយដែលធ្វើឲ្យក្រុម គ្រួសារ ជាងថតរូប ព្រមទាំងភ្ញៀវដែលបានមកចូលរួមមានការរំជើបរំជួលចិត្ត និង អាណិតអាសូរ Charlie ហើយនាំគ្នាសម្រក់ទឹកភ្នែកគ្រប់ៗគ្នា ៕

ឆ្កែសំណព្វ ប្រាថ្នាចូលរួមពិធីមង្គលការម្ចាស់ មុខពេលស្លាប់ ឆ្កែសំណព្វ ប្រាថ្នាចូលរួមពិធីមង្គលការម្ចាស់ មុខពេលស្លាប់

ប្រភព ៖ pmhotnews

  • ឆ្កែសំណព្វ ប្រាថ្នាចូលរួមពិធីមង្គលការម្ចាស់ មុខពេលស្លាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: