Putin នឹង​បង្កើត​ក្រុម​ស៊ើបការណ៍​ថ្មី​ឲ្យ​បាន​មុន​បោះឆ្នោត​ជាតិ ដូច​នឹង​ក្រុម KGB សម័យ​សូវៀត​ដែរ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហើបគម្រោងចង់បង្កើតក្រុមស៊ើបការណ៍សន្តិសុខថ្មីមួយ ឲ្យបានមុនការបោះឆ្នោតរើសប្រធានាធិបតីឆ្នាំ២០១៨ ដោយវាមានទ្រង់ទ្រាយ និងការងារដូចទៅនឹងក្រុមស៊ើបការណ៍ពិសេស KGB ក្នុងជំនាន់សូវៀតដែរ តែវាត្រូវបានរំលាយទៅវិញ បន្ទាប់ពីសហភាពសូវៀតដួលរលំ ។

ប្រភពពីវិមានក្រឹមឡាំងបានឲ្យដឹងថា ក្រសួងសន្តិសុខរដ្ឋដែលមានឈ្មោះថា “Ministry for State Security” និងលេចចេញជារូបរាងមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០១៨ ហើយវានឹងមានឈ្មោះកាត់ហៅថា “MGB” ដែលមានសិទ្ធិពិសេស និងតួនាទីដូចក្រុម KGB ជំនាន់សូវៀតដែរ ហើយក្រុមសន្តិសុខនេះ បង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មផ្សេងៗ និងមើលត្រួតពិនិត្យលើក្រុមអនុវត្តច្បាប់របស់រុស្ស៊ីឯទៀត ។

សូមរម្លឹកថា ក្រុមស៊ើបការណ៍ KGB បានបង្កើតឡើងនៅឆ្នាំ១៩៥៤ តែត្រូវរំសាយទៅវិញនៅឆ្នាំ១៩៩១ ក្នុងពេលដែលសហភាពសូវៀតដួលរលំនោះ ដែលវាគឺជាក្រុមសន្តិសុខដ៏ចម្បង និងសំខាន់បំផុតរបស់សូវៀតក្នុងសម័យនោះ ហើយប្រធានាធិបតីបច្ចុប្បន្ន គឺលោក Putin ក៏ធ្លាប់ជាសមាជិកក្រុម KGB អស់រយៈពេល១៦ឆ្នាំដែរ ដោយលោកចូលក្រុមនេះ តាំងពីអាយុ២៣មកម្ល៉េះ ។

ការងាររបស់ក្រុម KGB ស្ថិតក្នុងភាពអាថ៌កំបាំងជាទីបំផុត តែគេដឹងខ្លះៗថា ក្រុមនេះ តែងស៊ើបយកព័ត៌មានសម្ងាត់ពីបរទេស ប្រឆាំងការស៊ើបព័ត៌មានសម្ងាត់ពីសូវៀត និងសម្រាប់ប្រឆាំងសកម្មភាពទាំងឡាយណា ដែលប្រឆាំងនឹងសូវៀតជាដើម តែការដួលរលំរបស់សូវៀត បានធ្វើឲ្យ KGB បំបែកជា២ក្រុម នោះគឺក្រុមសន្តិសុខសហព័ន្ធ និងក្រុមស៊ើបការណ៍សម្ងាត់បរទេស ៕

Putin នឹង​បង្កើត​ក្រុម​ស៊ើបការណ៍​ថ្មី​ឲ្យ​បាន​មុន​បោះឆ្នោត​ជាតិ ដូច​នឹង​ក្រុម KGB សម័យ​សូវៀត​ដែរ
“Lubyanka Square in Moscow”. Lubyanka Square (Dzerzhinsky Square in 1926 through 1990). In the center — the Felix Dzerzhinsky monument (sculptor Vuchetich)/. In the background — the U.S.S.R. State Security Committee building.
Putin នឹង​បង្កើត​ក្រុម​ស៊ើបការណ៍​ថ្មី​ឲ្យ​បាន​មុន​បោះឆ្នោត​ជាតិ ដូច​នឹង​ក្រុម KGB សម័យ​សូវៀត​ដែរ
Jubilee Congress. 33rd Anniversary of the KGB, Soviet Union (1987).

ប្រែសម្រួល៖ kqube
ប្រភព៖ IBT

  • Putin នឹង​បង្កើត​ក្រុម​ស៊ើបការណ៍​ថ្មី​ឲ្យ​បាន​មុន​បោះឆ្នោត​ជាតិ ដូច​នឹង​ក្រុម KGB សម័យ​សូវៀត​ដែរ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: