សមាជិកព្រឹទ្ធសភាមួយរូប ដែលតែងតែរិះគន់ លោក Duterte មិនសម្ចៃមាត់ ត្រូវបានដកចេញពីតំណែង ជាប្រធានផ្នែកស៊ើបអង្កេត

(ម៉ានីល)៖ សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់គឺ លោកស្រី Leila de Lima ដែលជាអ្នករិះគន់ខ្លាំងៗ ទៅលើវីធីសាស្រ្តនៃការបង្រ្កាបគ្រឿងញៀន របស់លោកប្រធានាធិបតី Rodrigo Duterte ត្រូវបាន គេដកចេញពីតំណែង ជាប្រធាននៃផ្នែកស៊ើបអង្កេតលើយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្ម គ្រឿងញៀន ដែលសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់ នៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។
សមាជិកព្រឹទ្ធសភាមួយរូប ដែលតែងតែរិះគន់ លោក Duterte មិនសម្ចៃមាត់ ត្រូវបានដកចេញពីតំណែង ជាប្រធានផ្នែកស៊ើបអង្កេត
សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយថា ការស៊ើបអង្កេតរបស់លោកស្រី ទៅលើការសម្លាប់រង្គាល ចាប់តាំងពីលោក Rodrigo Duterte បានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីចុងខែមិថុនា កន្លងទៅ បានជួបប្រទះនឹងឧបសគ្គ បន្ទាប់ពីគ្នីគ្នារបស់លោកប្រធានាធិបតី បានបោះឆ្នោតទម្លាក់ លោកស្រីចេញពីតំណែងជាប្រធានគណៈកម្មាធិការយុត្តិធម៌ នៃព្រឹទ្ធសភាហ្វីលីពីន។

ក្រុមសមាជិកព្រឹទ្ធសភាដែលគាំទ្រ លោក Duterte បាទចោទការស៊ើបអង្កេតរបស់ លោកស្រី de Lima ថាបានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសហ្វីលីពីន ហើយក៏បានបោះឆ្នោតទម្លាក់លោកស្រីចេញ ពីតំណែងប្រធានគណៈកម្មាធិការយុត្តិធម៌តែម្តងទៅ។
សមាជិកព្រឹទ្ធសភាមួយរូប ដែលតែងតែរិះគន់ លោក Duterte មិនសម្ចៃមាត់ ត្រូវបានដកចេញពីតំណែង ជាប្រធានផ្នែកស៊ើបអង្កេត
ចំណែកលោកស្រី Leila de Lima វិញក៏បានដឹងច្បាស់ដែរថា ការដែលត្រូវគេទម្លាក់ចេញពីតំណែងនេះ គឺជាទង្វើរបស់លោកប្រធានាធិបតី Rodrigo Duterte ផ្ទាល់ដោយលោកស្រីបាននិយាយថា «ខ្ញុំដឹងថា ខ្ញុំនឹងនៅតែទទួលរងការធ្វើបាបបន្តទៀត ពីព្រោះលោកប្រធានាធិបតីខ្លួនគាត់ផ្ទាល់ ចង់បានបែបនេះ…. ចាប់តាំងតែពីខ្ញុំ បានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើ ការសម្លាប់ក្រៅប្រព័ន្ធតុលាការរបស់លោកមកម៉្លេះ»។

លោកស្រីបន្ថែមទៀតថា «ម៉្យាងវិញទៀត ខ្ញុំមិនដឹងថា តើនឹងមានអ្វីកើតឡើងចំពោះរូបខ្ញុំ នៅពេលខាងមុខទៀតនោះទេ ឬក៏ការស៊ើបអង្កេតលើករណីការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការនេះ នឹងអាចយកជាការបានឬយ៉ាងណានោះដែរ»។ តាមរបាយការណ៍ចុងក្រោយនាដើមសប្តាហ៍នេះ មនុស្ស ៣,៥០០នាក់ហើយត្រូវបានបាញ់សម្លាប់ក្នុងរយៈពេល ១០សប្តាហ៍ ស្មើនឹង ៤៧នាក់ក្នុងមួយថ្ងៃ៕
សមាជិកព្រឹទ្ធសភាមួយរូប ដែលតែងតែរិះគន់ លោក Duterte មិនសម្ចៃមាត់ ត្រូវបានដកចេញពីតំណែង ជាប្រធានផ្នែកស៊ើបអង្កេត

 

សមាជិកព្រឹទ្ធសភាមួយរូប ដែលតែងតែរិះគន់ លោក Duterte មិនសម្ចៃមាត់ ត្រូវបានដកចេញពីតំណែង ជាប្រធានផ្នែកស៊ើបអង្កេត

ប្រភព៖ Fresh News,

  • សមាជិកព្រឹទ្ធសភាមួយរូប ដែលតែងតែរិះគន់ លោក Duterte មិនសម្ចៃមាត់ ត្រូវបានដកចេញពីតំណែង ជាប្រធានផ្នែកស៊ើបអង្កេត已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/20  Category:កំសាន្ត
Tags: