ឈ្មួញ​ពីរ​នាក់​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កូន​មុំ និង​ស្រុក​វ៉ើ​ន​សៃ ដឹកជញ្ជូន​ទៅ​ស្រុក​យួន​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង ស្រុក​លំផាត់ ស្រុក​កូន​មុំ និង​ស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​ពីរ​នាក់​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាមផ្លូវ​ជាតិ​លេខ​៧៨​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា នៅតាម​ដងផ្លូវ​ក្នុង ស្រុក​លំផាត់ ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​កូន​មុំ មាន​សមត្ថកិច្ច​បង្កើត​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង ក៏ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​បាន​យ៉ាង​រលូន​ដដែល​។ ជាពិសេស​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ឈ្មួញ​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​បំពាន​បទបញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ តែង​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ផ្ទុក​ពេញៗ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ទាល់តែសោះ​។ ឈ្មួញ​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ តែងតែ​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ជាប្រចាំ ទើប​អាច​បន្ត​ដឹកឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ការរំខាន​។

ជនជាតិដើម​ភាគតិច​ក្នុងស្រុក​លំផាត់ ស្រុក​កូន​មុំ និង​ស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា​ពួកគាត់​តែងតែ​ឃើញ​ឈ្មួញ​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ ដើរ​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ទៅ​ស្តុក​ទុក​នៅ​ក្នុងផ្ទះ​របស់ខ្លួន ហើយ​នៅពេល​ប្រមូលបាន​គ្រប់​ចំនួន​ទើប​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ទៅ​ស្រុក​យួន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​ឈ្មួញ​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ជាដើម ទើប​អាច​បន្ត​ជំនួញ​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្ដែង​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ក្នុងខណៈដែល​ឈ្មួញ​ខ្លះ​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គឺ​ឈ្មួញ​ឈ្មោះ ចែ​អ៊ី និង ស្រី​ល័​ក្ខ នៅតែ​បន្តសកម្មភាព​យ៉ាង​រលូន ហើយ​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​តាម​ច្រកព្រំដែន និង​ច្រករបៀង​ផងដែរ​៕

la3 click%e1%9e%b9%e1%9e%90handler-ashx_