​លក់​មី​ឆា និង​ចំណី​ចំណុកតិចតួច ​​​តែ​​​អាច​ជួយ​​​កូន​រៀន​ដល់​​ពីរ​សាកលវិទ្យាល័យ​

​ជា​អ្នក​​ប្រកប​របរ​លក់​មី​ឆា បាយ​ឆា បុក​ល្ហុង​និង​គ្រឿង​ចំណី​ចំណុក​ផ្សេង​ៗ​ទៀត​ ​តែ​អ្នក​ស្រី​ ឃួន​​​​ ស្រី​មុំ ​ដែល​មាន​វ័យ​​ ៤៥​ឆ្នាំ​ អាច​​​​ចិញ្ចឹម​កូន​​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​ និង​​​​មាន​លទ្ធភាព​​ឲ្យ​កូន​ច្បង​បន្ត​ការ​សិក្សា​​ដល់​ទៅ​ពីរ​សកលវិទ្យាល័យ។ ​

 

​លក់​មី​ឆា និង​ចំណី​ចំណុកតិចតួច ​​​តែ​​​អាច​ជួយ​​​កូន​រៀន​ដល់​​ពីរ​សាកលវិទ្យាល័យ​

 

អ្នក​​លក់​មី​ឆា បាយ​ឆា ដែល​មាន​ទី​លំនៅ​នៅ​ម្ដុំ​វត្ត​ថាន់​រូប​នេះ​បាន​រៀប​រាប់​ថា ចំណូល​របស់​អ្នក​ស្រី​មិន​ច្រើន​នោះ​ទេ​ ពោល​គឺ​ក្នុង​មួយ​​​ថ្ងៃ​ គិត​ជា​មធ្យម​គឺ​អាច​រក​បាន​​ ៥០​ម៉ឺន​រៀល​។ ដោយ​ផាត់​​​ទាត់​លើ​ចំណាយ​ផ្សេង​ៗ​​នៃ​ថ្លៃ​ដើម អ្នក​ស្រី​ ស្រី​មុំ​ប្រាប់​ថា មួយ​ថ្ងៃ​​អាច​ចំណេញ​​ពី​ ៥ ទៅ​៦​ម៉ឺន​រៀល។ ​​

 

លក់​​គ្រឿង​ចំណី ​តាំង​​ពី​ម៉ោង​៥​ល្ងាច​ ដល់​​ម៉ោង​៥​ភ្លឺ​ ​បាន​លុយ​ចំណូល អ្នក​ស្រី​វ័យ​៤៥​ឆ្នាំ​ បាន​បន្ថែម​ថា គាត់​អាច​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​​​បង់​ថ្លៃ​សិក្សា​ឲ្យ​កូន​ច្បង​របស់​អ្នក​ស្រី​ ដែល​កំពុង​រៀន​ឆ្នាំ​ទី​បី​ នៅ​ពីរ​សកលវិទ្យាល័យ​ គឺ​ សកលវិទ្យាល័យ​​ជាតិ​គ្រប់​គ្រង និង​សកលវិទ្យាល័យ​​បញ្ញា​សាស្រ្ត​កម្ពុជា។ ​​សព្វ​ថ្ងៃ​អ្នក​​ស្រី​ ស្រី​មុំ មាន​​កូន​ពីរ​នាក់ ហើយ​​កូន​ទី​ពីរ​​​​របស់​អ្នក​ស្រី​​រៀន​ថ្នាក់​ទី​៤៖

 

 

​អត្ថបទ៖ មាន រតនា ​​